ព័ត៌មាន
ក្រុមកីឡាអេឡិចត្រូនិក ៣៥១ក្រុម ចូលរួមប្រកួតពានរង្វាន់ T.Y Academy លើកទី៣
ការប្រកួតកីឡាអេឡិចត្រូនិក T.Y Media Academy រដូវកាលទី៣ ឆ្នាំ២០២៥ ដែលរៀបចំដោយក្រុមហ៊ុន T.Y Media និងគាំទ្រដោយសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចាប់ផ្ដើមការប្រកួតជម្រុះហើយ ដោយមានក្រុមពាក់កណ្ដាលអាជីពរហូតដល់ ៣៥១ក្រុមបានចុះឈ្មោះចូលរួមប្រកួតព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ។

តាមការបញ្ជាក់របស់គណៈកម្មការរៀបចំកម្មវិធី បានឲ្យដឹងថា ក្រុមចុះឈ្មោះចូលរួមការប្រកួតរដូវកាលទី៣ នេះ ត្រូវឆ្លងកាត់ការប្រកួតជម្រុះតាម Online ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ដើម្បីចម្រាញ់ក្រុមខ្លាំងៗឡើងទៅប្រកួតវគ្គចែកពូល(Group Stage) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ដើម្បីស្វែងរកបេក្ខភាពក្រុមខ្លាំង ៨ក្រុមចុងក្រោយប្រកួតវគ្គ Play-Off ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ដើម្បីកំណត់ក្រុមជ័យលាភីតែម្ដង ។
សម្រាប់ប្រាករង្វាន់ជ័យលាភីវិញ ចំពោះក្រុមជើងឯកទទួលបានប្រាក់រង្វាន់ ៥លានរៀល, ក្រុមជើងឯករងទទួលបានប្រាក់រង្វាន់ ៣លានរៀល, ក្រុមលេខ៣ ទទួលបាន ១លាន ៥០ម៉ឺនរៀល, ក្រុមលេខ៤ ទទួលបាន ៨០ម៉ឺនរៀល ខណៈក្រុមលេខ៥ និងលេខ៦ ទទួលបាន ៥០ម៉ឺនរៀនស្មើគ្នា គ្រាដែលក្រុមលេខ៧ និងលេខ៨ ក៏ទទួលបានថវិកាលើកទឹកចិត្ត ៣៥ម៉ឺនរៀលផងដែរ ។
សូមបញ្ជាក់ថា ការប្រកួតកីឡាអេឡិចត្រូនិក T.Y Media Academy គឺជាព្រឹត្តិការណ៍មួយ ដែលរៀបចំឡើង ដើម្បីរួមចំណែកលើកស្ទួកការអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកកម្ពុជា តាមរយៈការផ្ដល់ឱកាសឲ្យកីឡាករចង់ក្លាយជាកីឡាករអេឡិចត្រូនិកអាជីព បានសម្រេចនូវក្ដីស្រម៉ៃរបស់ខ្លួន ជាក់ស្ដែងក្នុងការប្រកួតរដូវកាលទី៣ ឆ្នាំ២០២៥ នេះ ក្នុងចំណោមបេក្ខភាព ៣៥១ក្រុម ដែលបានចុះឈ្មោះចូលរួម ក៏មានកីឡាករ-កីឡាការិនី និងក្រុមថ្មីៗចូលរួមជាច្រើនផងដែរ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន