ព័ត៌មាន
រថយន្តក្រុងដឹកនិស្សិតកសិកម្មជាង ៤០នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ រថយន្តក្រុងដឹកក្រុមនិស្សិតកសិកម្ម ដែលមានអ្នកដំណើរសរុប ៤៦ នាក់ មកពីរាជធានីភ្នំពេញ បានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ធ្វើឲ្យមនុស្សប្រុស-ស្រីប្រមាណ ១៤ នាក់ រងរបួសធ្ងន់និងស្រាល ហើយកំពុងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩ ព្រឹក ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅចន្លោះគីឡូម៉ែត្រលេខ ៤២-៤៣ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោកឧត្ដមសេនីយ៍ត្រី ចាន់ ទិត្យ ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា រថយន្តក្រុងស្លាកលេខ ភ្នំពេញ 3D-6584 បានរេចង្កូតធ្លាក់ផ្លូវដោយខ្លួនឯង ដែលក្នុងនោះមានអ្នកដំណើរសរុប ៤៦ នាក់ (រួមមានព្រះសង្ឃ ០៣ អង្គ) ហើយមានអ្នករងរបួសធ្ងន់ ០៣ នាក់ (ស្រី ០២ នាក់ ប្រុស ០១ នាក់) និងរងរបួសស្រាល ១១ នាក់ (ស្រី ០៤ នាក់ ប្រុស ០៧ នាក់)។
លោកបន្តថា ក្រោយកើតហេតុ កម្លាំងនគរបាលខេត្តមណ្ឌលគិរី បានចុះជួយអន្តរគមន៍ភ្លាមៗនៅចំណុចកើតហេតុ ដើម្បីបញ្ជូនជនរងគ្រោះទាំងអស់មកមន្ទីរពេទ្យបង្អែកក្នុងក្រុងសែនមនោរម្យ ។ បច្ចុប្បន្នអ្នករបួសធ្ងន់ចំនួន០៣ នាក់ បានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅរាជធានីភ្នំពេញ ឯអ្នករបួសស្រាលនិងអ្នកគ្មានរបួស ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីបានរៀបចំរថយន្ដក្រុងសាលាខេត្ត ចំនួន០៣គ្រឿង ព្រមទាំងឡានសារ៉ែនរបស់ស្នងការដ្ឋាន ដឹកជូនទៅរាជធានីភ្នំពេញវិញ ។
លោកឧត្ដមសេនីយ៍ត្រី ចាន់ ទិត្យ ក៏បានអំពាវនាវឲ្យអ្នកទេសចរទាំងឡាយ ដែលមកកម្សាន្តនៅខេត្តមណ្ឌលគិរី សូមបើកបរដោយប្រុងប្រយ័ត្ន ព្រោះស្ថានភាពផ្លូវក្នុងខេត្តមណ្ឌលគិរី មានផ្លូវកោងចុះចំណោទច្រើន ដែលងាយរងហានិភ័យ ចំពោះអ្នកធ្វេសប្រហែស។
គួរកត់សម្គាល់ថា ស្ថានភាពផ្លូវក្នុងខេត្តមណ្ឌលគិរី មានសភាពកាច់កោងច្រើនកន្លែង និងមានចំណោទខ្ពស់ៗ ដែលបណ្ដាលឲ្យអ្នកបើកបរងាយជួបហានិភ័យ ពិសេសនៅរដូវភ្លៀង មានធ្លាក់អ័ព្ទញឹកញាប់ ។ កន្លងមកក៏មានប្រភេទរថយន្តធំៗដឹកទំនិញ ជួយគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងច្រើនករណីមកហើយ ព្រោះបើកចុះចំណោទក្នុងស្ថានភាពលឿនពេក ឬឡើងចំណោទដោយធ្វេសប្រហែល បណ្ដាលឲ្យរថយន្តថយក្រោយវិញ ៕ អត្ថបទ៖ អ៊ិត ភីរុណ






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន