ព័ត៌មាន
ក.ប.ប. ផ្សព្វផ្សាយការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធនៅសៀមរាប
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» និងគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» សហការជាមួយកម្មវិធីគាំទ្រការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP (RISP) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» នៅខេត្តសៀមរាប។
សិក្ខាសាលានេះ បានរៀបចំឡើង នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍន៍ (RT4D) គាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីនិងនូវែលសេឡង់ និងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោក យុន លីនណេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និង លោកស្រី ឃឺស្ទី ហារីស ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា និងមានការចូលរួមពីសភាពាណិជ្ជកម្ម សមាគមសហគ្រិនស្រ្តីកម្ពុជា សមាគមសហគ្រិនវ័យក្មេង សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា មន្ទីរ ស្ថាប័នជុំវិញខេត្តសៀមរាប អយ្យការអមសាលាដំបូងខេត្តសៀមរាប មន្ទីរពាណិជ្ជកម្មនិងសាខា ក.ប.ប. ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តឧត្តរមានជ័យ ព្រមទាំងអាជីវករ ម្ចាស់សហគ្រាសអាជីវកម្មដែលជាស្ត្រីនិងអ្នកទទួលបានសេវាគ្រាំទ្រតិចតួច សាស្រ្តាចារ្យ និងនិស្សិត សរុបចំនួន ប្រមាណ ១៨០នាក់។
ប្រភពក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ឲ្យដឹងថា សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងដល់ភាគីពាក់ព័ន្ធសំខាន់ៗខាងលើអំពីច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងជំរុញកិច្ចសន្ទនា សម្របសម្រួលវេទិកាសម្រាប់ការចូលរួមរវាងស្ថាប័នសាធារណៈ និងវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាប្រឈម និងកំណត់ឱ្យឃើញពីតម្រូវការនៃការគាំទ្រទាក់ទងនឹងការអនុវត្តច្បាប់ ជាពិសេសបានធ្វើការផ្លាស់ប្តូរ ចែករំលែកនូវបទពិសោធន៍ល្អៗ ការស្វែងរកដំណោះស្រាយនូវបញ្ហាប្រឈមនានា និងបន្តទំនាក់ទំនងគ្នា ព្រមទាំងចូលរួមគោរព ក៏ដូចជាអនុវត្តច្បាប់ឱ្យទទួលបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផល៕

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន