ព័ត៌មាន
ពលរដ្ឋចង់ឱ្យមានការចូលរួមគោរពច្បាប់ទាំងអស់គ្នា ទោះផ្លូវ៦០ម៉ែត្រមានទ្រូងផ្លូវ ឬគំនូសសញ្ញាចរាចរណ៍ក៏ដោយ
ពលរដ្ឋជាអ្នកដំណើរ ចង់ឱ្យបណ្តាអ្នកបើកបរទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា បើទោះបីជា នៅលើផ្លូវ៦០ម៉ែត្រមានទ្រូងផ្លូវ ឬគំនូសសញ្ញាចរាចរណ៍ក៏ដោយ ។
ពលរដ្ឋយល់ឃើញថា ការដាក់របាំងដែក ឬរបាំងថ្មពុះចែកទ្រូងផ្លូវ ក៏ដូចជាគំនូសសញ្ញាចរាចរណ៍ផ្សេងៗលើដងផ្លូវ គឺជារឿងប្រពៃប្រសើរ និងល្អបំផុតដើម្បីកាត់បន្ថយបានពីគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ប៉ុន្តែបើអ្នកបើកបរទាំងឡាយ នៅតែបន្តការបើកបរដោយមិនគោរពច្បាប់ បើកបរដោយការបើកបញ្ច្រាស បើកបរដោយការបំពាន ឬឋិតក្នុងស្ថានភាពស្រវឹងនោះ នោះគ្រោះថ្នាក់ក៏នៅតែអាចកើតមានឡើងដែរ ។
គួរបញ្ជាក់ថា របាំងថ្ម និងរបាំងដែក គឺត្រូវបានរៀបចំដាក់ដោយបែកចែកជា០២កំណាត់ផ្លូវ ដោយកំណាត់ផ្លូវទី១ គិតចាប់ពីស្ពានអាកាសមរតកតេជោ ដល់ស្តុបសឺដែស ត្រូវដាក់របាំងដែកពុះចែកទ្រូងផ្លូវ ដោយកំណត់ល្បឿនត្រឹម៤០km/h ។ ដោយឡែកគិតចាប់ពីស្តុបសឺដែស ដល់ផ្លូវជាតិលេខ២ ត្រូវដាក់របាំងថ្មពុះចែកទ្រូងផ្លូវ ដោយកំណត់ល្បឿនត្រឹម ៦០km/h ប៉ុណ្ណោះ ។
ទន្ទឹមនឹការដាក់ទ្រូងផ្លូវខាងលើនេះដែរ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចរាជធានី និងនគរបាលខណ្ឌពាក់ព័ន្ធ នៅតែបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ដោយការចាប់ល្បឿននៅពេលថ្ងៃ ហើយអនុវត្តចាប់ជាតិស្រវឹងនៅពេលយប់ ដើម្បីជាផ្នែកសម្ខាន់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ ដែលតែងឧស្សាហ៍បង្កឡើងដោយ អ្នកបើកបរយានយន្តទាំងឡើយ នៅបន្តការល្មើសច្បាប់ផងដែរ ៕ លីហេង










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន