ព័ត៌មាន
ការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបន្តកើនឡើងតែនៅក្នុងល្បឿនយឺត
ការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងកម្ពុជា បានបន្តកើនឡើងក្នុងល្បឿនយឺតជាងមុន មានអត្រាកំណើន ប្រមាណ ៣ ភាគរយ ក្នុងឆ្នាំ២០២៤ ដោយសារការងើបឡើងយឺតក្នុងវិស័យមួយចំនួន ខណៈប្រាក់បញ្ជើរបន្តកើនឡើងល្អ ដោយមាន អត្រាកំណើនជាង ១៦ ភាគរយ ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ជុំវិញការផ្តល់ឥណទាន ធនាគារជាតិនៃកម្ពុជា បានអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសការ ជួយសម្រួលបន្ទុកអាជីវករ និងប្រជាជនដែលជួបបញ្ហាពិបាកលើផ្នែកហិរញ្ញវត្ថុ ដែលបញ្ហានេះធនាគារជាតិនៃកម្ពុជា បាបន្តអនុញ្ញាត្តិ ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួបពិភាគ្សាជាមួយអតិថិជន លើការកែប្រែលក្ខខណ្ឌសងត្រឡប់ប្រាក់កម្ចី។

លោកជំទាវបណ្ឌិត បន្តថា ជាក់ស្តែងការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងឆ្នាំ ២០២៤ នៅតែបន្ត កើនឡើងនៅក្នុងល្បឿនយឺតជាងមុន ដោយមានអត្រាកំណើនត្រឹម ៣ ភាគរយ ដែលជាអត្រាទាបនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដែលការថយចុះនេះដោយសារកត្តាតម្រូវការ និងផ្គត់ផ្គង់។

លោកជំទាវបណ្ឌិត បញ្ជាក់ថា ទាក់ទិននិងកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា៖ វិស័យ សំណង់ និងអចលនទ្រព្យ, ទេសចរណ៍ និងលក់ដុណនិងរាយជាដើម ដែលជាកត្តានំាឱ្យអតិថិជនកាត់បន្ថយការខ្ចី ។ ចំណែកការផ្គត់ ផ្គង់, ដោយសារគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និង ពិភពលោកមិនមានភាពប្រាដប្រជា។ បញ្ហានេះ, ធនាគារជាតិនៃកម្ពុជាបានតាមដានជាប្រចាំ នៅការវិវត្តន៍នៃឥណទានមិនដំណើរការ ។ តែទោះបីយ៉ាងណា ប្រាក់បញ្ជើរបានបន្តកំណើនកើនឡើងល្អ ដោយមានអត្រាកំណើន ១៦,៣ ភាគរយ ជាមួយស្ថានភាពរឹងមាំ និង ដើមទុន និងលទ្ធភាពបញ្ចេញសាច់ប្រាក់មានកម្រិតខ្ពស់ ដោយបានបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ជាមួយជំនឿទុកចិត្តរឹងមាំ៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧