ព័ត៌មាន
លោកជំទាវ ពុំ ចន្ទីនី អញ្ជើញសួរសុខទុក្ខគ្រួសារក្រីក្រ និងទុរគតជន នៅក្រុងក្រចេះ
នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងដំណើរបំពេញបេសកកម្មកនាខេត្តស្ទឹងត្រែង លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានឆ្លៀតពេលដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ ក្រុមគ្រួសារក្រីក្រ និងចាស់ជរាឥតទីពឹង ចំនួន៤គ្រួសារនៅក្នុងក្រុងក្រចេះ។ ទី១ លោកយាយ ឆៃ ណៃសុីម អាយុ៨០ឆ្នាំមានជំងឺប្រចាំកាយ មានកូន២នាក់ ម្នាក់គថ្នង់ ម្នាក់សតិមិនល្អ សព្វថ្ងៃលោកយាយ ណៃសុីម រស់នៅក្នុងផ្សារត្រី ក្រុងក្រចេះ ដោយគណះកម្មាការផ្សារអោយតូបមួយស្នាក់នៅ ជាមួយកូនទាំង២ ហើយលោកប្រកបមុខរបរបោសសំអាតផ្សារ គ្រាន់បានកម្រៃខ្លះចញ្ចឹមជីវិត , ទី២គ្រួសារអ្នកស្រី សៀង ប៊ុនធួន មុខរបររើសអេតចាយ និងស្វាមីមានជាប្រជាការពារភូមិ មានកូន២នាក់ រស់នៅ ភូមិដូនជ្រាំ ក្រុងក្រចេះ, ទី៣ គ្រួសារលោក ហេង ពៅ ប្រជាការពារភូមិ មានកូន៦នាក់ មានភរិយាធ្វើការរោងចក្រ រស់នៅ ភូមិដូនជ្រាំ ក្រុងក្រចេះ, និងទី៤ អ្នកស្រី អ៊ុន សុខលី ជាស្រ្តីមេម៉ាយ មានកូនពីរនាក់ក្នុងបន្ទុក មានរបរលក់នំបញ្ចុកចិញ្ចឹមជីវិត រស់នៅភូមិត្រពាំងព្រីង។
ដោយមើលឃើញពីជីវភាព គ្រួសារទាំង៤ខាងលើមានជីវភាពខ្វះខាតខ្លាំង លោកជំទាវអគ្គលេខាធិការ សហការជាមួយសាខាខេត្តក្រចេះ នាំយកអង្ករ និងថវិកាមួយចំនួន ជួយសម្រួលការលំបាកជូនដល់ពួកគាត់គ្រាន់បានដោះទាល់មួយគ្រា។ ជាមួយគ្នានេះលោកជំទាវអគ្គលេខាធិការបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមជូនពរអោយគ្រួសារខាងលើចៀងឆ្ងាយពីជំងឺទាំងឡាយ និងសូមថែទាំសុខភាពអោយបានល្អ រស់នៅមានអនាម័យ។
ជាកិច្ចឆ្លើយតប គ្រួសារទាំង៤ខាងលើ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកាកបាទក្រហមកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដែលតែងតែគិតគូរយកចិត្តទុកដាក់និងបានចាត់សហការី មន្ត្រី បុគ្គលិក ចុះមកសួរសុខទុក្ខដល់ខ្នងផ្ទះ ដោយមិនប្រកាន់វណ្ណះ និងទុកជនណាម្នាក់ចោលស្លាប់ដោយអត់អាហារនោះទេ៕ អត្ថបទៈ សំ ងីម





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន