ព័ត៌មាន
អគ្គកុងស៊ុលកិត្តិយសប្រទេសស៊ីបប្រចាំនៅកម្ពុជាសហប្រតិបត្តិការកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ កំលាំងពលកម្ម ការអភិវឌ្ឍន៍ជំនាញបដិសណ្ឋារកិច្ច និងការបង្កើតឱកាសការងារនៅកម្ពុជា
(ភ្នំពេញ) ÷ ស្ថានកុងស៊ុលកិត្តិយសនៃប្រទេសស៊ីប Cyprus ប្រចាំនៅកម្ពុជា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការ យោគយល់គ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា ហៅកាត់ថា (CITA) និងក្រុមហ៊ុន Lanater Limited មកពីប្រទេសស៊ីប ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា និងក្រុមហ៊ុន Lanater Limited ជាច្រើននាក់ នៅជាន់ទី១០ ក្នុងអគារភ្នំពេញថោវវើរ រាជធានីភ្នំពេញ។
ការចុះហត្ថលេខានេះ បានសរបញ្ជាក់ពីប្រទេសស៊ីប (Cyprus) សហការជាមួយកម្ពុជា ដោយផ្តល់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ កំលាំងពលកម្ម ការអភិវឌ្ឍន៍ជំនាញបដិសណ្ឋារកិច្ច និងការបង្កើតឱកាសការងារដល់កម្ពុជា។
ឯកឧត្តម សាឡា អ៊ីសា Salah Essa អគ្គកុងស៊ុលកិត្តិយសប្រទេសស៊ីបប្រចាំនៅកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ កំលាំងពលកម្ម ការអភិវឌ្ឍន៍ជំនាញបដិសណ្ឋារកិច្ច និងការបង្កើតឱកាសការងារនៅលើវិស័យឧស្សាហកម្មនាវាទេសចរក្នុងដែនសមុទ្រក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសទូទាំងពិភពលោកផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម សាឡា អ៊ីសា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតំណាងក្រសួង-ស្ថាប័នពាក់ពន្ធ័ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការ ដែលការចុះអនុស្សរណៈនេះ គឺជាយុទ្ធសាស្ត្រមួយក្នុងការជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ ការអភិវឌ្ឍន៍កម្លាំងពលកម្ម និងភាពជាដៃគូអន្តរជាតិ ដោយធានាថា ក្រុមហ៊ុន Cypriot ទទួលបានសិទ្ធិក្នុការទទួលបានអ្នកជំនាញដែលមានជំនាញខ្ពស់ និងត្រូវបានបណ្តុះបណ្តាលក្រោមស្តង់ដារឧស្សាហកម្មសកលលើផ្នែកបដិសណ្ឋារកិច្ច។
សូមជម្រាបជូនថា ក្នុងកិច្ចព្រមព្រៀងនេះ គឺមិនគ្រាន់តែជាកម្ម វិធីបណ្តុះបណ្តាលប៉ុណ្ណោះទេ តែក៏ជាការប្តេជ្ញាចិត្តក្នុងការផ្តល់សិទ្ធិអំណាចដល់អ្នកជំនាញជំនាន់ក្រោយ លើកកម្ពស់ស្តង់ដារឧស្សាហកម្ម និងការបង្កើតស្ពានទំនាក់ទំនងដ៏ប្រសើររវាងប្រទេសស៊ីប និងប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍវិស័យអប់រំ អាជីវកម្ម និងកំណើនសេដ្ឋកិច្ច ផងដែរ៕

















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន