ព័ត៌មាន
ក្រសួងការងារ ណែនាំកម្មវិធីអែបស្វែងរកការងារនៅក្រៅប្រទេសប្រកបដោយទំនុកចិត្តខ្ពស់ និងមានសុវត្ថិភាព
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំកម្មវិធីអែប (Apps)មួយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងយុវជនដែលកំពុងស្វែងរកឱកាសធ្វើការងារនៅក្រៅប្រទេសប្រកបដោយទំនុកចិត្តខ្ពស់ មានសុវត្ថិភាព ចៀសវាងពីការជួញដូរកម្លាំងពលកម្មខុសច្បាប់ និងធ្វើការងារជាមួយក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវ។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ជាដំបូងបងប្អូនគ្រាន់តែដំឡើងអែប (Install Apps)របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលមានឈ្មោះថា MLVT Service ហើយចុចទៅលើអែបនោះដែលមានឈ្មោះថា «សេវាសាធារណៈក្រសួងការងារ»។ បន្ទាប់មកបងប្អូន នឹងឃើញមានមាតិកាសំខាន់ៗ (Content)ជាច្រើនដែលជាសេវាសាធារណៈសម្រាប់ផ្ដល់ជូនបងប្អូន និងសាធារណៈជនជ្រើសរើសទៅតាមតម្រូវការរបស់ខ្លួន។
ក្រសួងការងារបន្តថា ក្នុងចំណោមមាតិកាទាំងនោះ គឺមានមាតិកាមួយឈ្មោះថា «ចុះឈ្មោះស្វែងរកការងារក្រៅប្រទេស»។ មារិកាមួយនេះ បងប្អូនអាចស្វែងរកឈ្មោះប្រទេសដែលបងប្អូនចង់ទៅធ្វើការងារ ប្រភេទការងារដែលបងប្អូនពេញចិត្ត និងនីតិវិធីក្នុងការចុះឈ្មោះផងដែរ។
បន្ទាប់មកទៀត បងប្អូនគ្រាន់តែចុះឈ្មោះទៅតាមការណែនាំរបស់ក្រសួងការងារ និងចុចបញ្ជូនជាការស្រេច។ កិច្ចការបន្ទាប់នោះ គឺក្រុមការងាររបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនឹងពិនិត្យពាក្យដែលបងប្អូនបានបំពេញនៅលើអែបរបស់ក្រសួង ហើយក្រុមការងារក្រសួងនឹងជូនដំណឹងទៅបងប្អូនវិញ។
រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ តែងតែលើកទឹកចិត្តបងប្អូន និងប្រជាពលរដ្ឋដែលស្វែងរកឱកាសការងារនៅក្រៅប្រទេស ត្រូវតែពិនិត្យពិចារណាទៅលើព័ត៌មានគ្រប់ជ្រុងជ្រោយពីការងារនោះឱ្យបានច្បាស់លាស់ជាមុន ជាពិសេសត្រូវស្គាល់ក្រុមហ៊ុនដែលមានច្បាប់ និងមានអាជ្ញាប័នត្រឹមត្រូវ។
ក្រសួងការងារ បានស្នើឱ្យបងប្អូនឈប់ជាបន្ទាន់ក្នុងការចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ។
បច្ចុប្បន្ននេះមានតែភ្នាក់ងារជ្រើសរើសឯកជនដែលបានចុះបញ្ជីការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប៉ុណ្ណោះ ដែលមានសិទ្ធិបញ្ជូនពលករខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់បាន ក្រៅពីនោះគឺជាការបញ្ជូនពលករដោយខុសច្បាប់។ ទន្ទឹមនេះ ក្រសួងបានព្រមានពីវិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ប្រសិនបើរកឃើញថាមានបុគ្គល ឬទីភ្នាក់ងារណាមួយដែលបានបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។
ជុំវិញព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការទៅធ្វើការងារនៅក្រៅប្រទេសដោយស្របច្បាប់ ក្រសួងការងារ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋអាចទាក់ទងផ្ទាល់មកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ឬ ទូរស័ព្ទមកលេខ ១២៩៧ ឬ ១២៨៦៕



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន