ព័ត៌មាន
សម្តេចតេជោ ប្រកាសបើកទូលាយឲ្យពលរដ្ឋតាមខេត្តឡើងមកចាក់វ៉ាក់សាំង Pfizer នៅ ភ្នំពេញ
ថ្លែងដោយគ្មានភាពស្ទាក់ស្ទើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសឲ្យពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជា ដែលមានបំណងចង់ចាក់វ៉ាក់សាំង Pfizer អាចឡើងមកចាក់នៅក្នុងរាជធានីភ្នំពេញបានដោយសេរី។
ថ្លែងដោយគ្មានភាពស្ទាក់ស្ទើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសឲ្យពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជា ដែលមានបំណងចង់ចាក់វ៉ាក់សាំង Pfizer អាចឡើងមកចាក់នៅក្នុងរាជធានីភ្នំពេញបានដោយសេរី។ សម្តេចប្រកាសបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី ១០ ខែមករានេះ។

សម្តេចមានប្រសាសន៍ដូច្នេះថា « បងប្អូនព្រួយបារម្ភខ្លាចថាក្រែងនាំគ្នាផ្អើលមកចាក់នៅភ្នំពេញ… ឥឡូវខ្ញុំសូមប្រាប់ទៅចេះ វិធីដែលល្អជាងគេ ផ្អើលទៅណាទៅៗ ខ្មែរដូចតែគ្នាទេ កុំឆ្ងល់ពេក បើគេសុខចិត្តជិះពីបាត់ដំបងទៅចាក់នៅភ្នំពេញ ចាក់ឲ្យគេទៅ កុំខ្វល់ពេក ព្រោះខ្មែរដូចតែគ្នា គង់តែចាក់ដូចគ្នាទេ ចាក់ Pfizer ឲ្យអស់ទៅ »។
លើសពីនេះទៀត សម្តេចតេជោ បានប្រាប់ទៅលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលថា អ្នករស់នៅភ្នំពេញអ្នកណាចង់ចាក់វ៉ាក់សាំង Pfizer ក៏ចាក់ទៅ ព្រោះវ៉ាក់សាំងនេះដឹកយកទៅខេត្តអាចខូច ដោយសារអត់មានប្រព័ន្ធរក្សាទុក ៨០អង្សាក្រោមសូន្យ ដូច្នេះទាំងអ្នកខេត្ត និងភ្នំពេញ អាចចាក់បានទាំងអស់គ្នានៅរាជធានីភ្នំពេញ។

កន្លងមករដ្ឋមន្រ្តីក្រសួងសុខាភិបាល បារម្ភខ្លាចមានការដណ្តើមគ្នាចាក់វ៉ាក់សាំងនេះ ទើបសុំអនុសាសន៍ពីសម្តេចតេជោ។ ក្រោយជ្រាបបញ្ហានេះ ប្រមុខដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន សង្កាត់ធ្ងន់ថា« ខ្ញុំចង់ឲ្យទៅដណ្តើមនឹងហើយ យើងមិនពិបាកដឹកមនុស្ស ដឹកគ្រូពេទ្យយកមកចាក់នៅតាមខេត្ត»។
សម្តេចបញ្ជាក់ច្បាស់ៗថា ប្រទេសកម្ពុជា មិនបានបែងចែកតំបន់នោះទេ អ្នកណាចង់ចាក់វ៉ាក់សាំង គឺបើកសេរី អ្វីដែលសម្តេចបារម្ភ គឺមេរោគបំប្លែងអូមីក្រុងមកដល់កម្ពុជា រាយពេញប្រទេស។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ដល់ក្រុមគោលដៅ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ខែ មករាឆ្នាំ២០២២២ខាងមុខតទៅ។
គណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូរីជ ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ដោយប្រើវ៉ាក់សាំង Pfzer ដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភាក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន)មន្ត្រីរាជការ កងទ័ព នគបាលជាតិ រហូតដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជនចាស់ជរាដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកានៃសមាគមសសិល្បៈករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដួសទី៣ ឬដូសជំរុញរូច ហើយមានគម្លាតចាប់ពី ៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់ដួសទី៣ឬដួសជំរុញរួច។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ៨មករា៕
អត្ថបទពី៖ KPT
-
ព័ត៌មាន1 week agoរាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
-
ព័ត៌មាន2 days agoកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន (ACAMM) និងកិច្ចប្រជុំប្រចាំឆ្នាំនាយទាហានរងជាន់ខ្ពស់កងទ័ពជើងគោកអាស៊ាន (ASMAM) ឆ្នាំ២០២៧ ជាលើកដំបូង
-
ព័ត៌មាន2 days agoជប៉ុនសន្យាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ស្របតាមវិស័យអាទិភាព និងយុទ្ធសាស្ត្ររបស់កម្ពុជា
-
ព័ត៌មាន1 week agoអ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្តចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
-
ព័ត៌មាន2 days agoជប៉ុនប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ CMAC តាមរយៈការគាំទ្រការងារសកម្មភាពមីន
-
ព័ត៌មាន2 days agoជប៉ុនផ្តល់ជំនួយសម្រាប់ការសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង
-
ព័ត៌មាន2 days agoហ្វ្រង់កូហ្វូនី លើកឡើងពីក្តីបារម្ភស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យគោរពសេចក្ដីប្រកាសរួម
-
ព័ត៌មាន2 days agoក្រសួងសាធារណការ ជូនដំណឹង ស្តីពីការធ្វើនាវាចរណ៍នៅតំបន់ការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ពីទីក្រុងរណបមេគង្គឃី ទៅកាន់ទីក្រុងរណបកោះនរា)