ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងពង្រឹងការអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាល
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២នេះ បានចេញសារាចរ ស្ដីពី ការជំរុញការចាក់វ៉ាក់សាំងកូវីដ -១៩ និងការពង្រឹងការអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២នេះ បានចេញសារាចរ ស្ដីពី ការជំរុញការចាក់វ៉ាក់សាំងកូវីដ -១៩ និងការពង្រឹងការអនុវត្តវិធានការ សុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
សារាចរ ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ខណៈដែលប្រទេសជាតិ ត្រូវបើកដំណើរការពេញលេញឡើងវិញ លើគ្រប់វិស័យ ហើយស្ថានភាពនៃជំងឺកូវីដ-១៩ នៅកម្ពុជា ស្ថិតក្នុងសភាពធូរស្រាល និងអាចគ្រប់គ្រងវិញបាន រាជរដ្ឋាភិបាល ពិនិត្យឃើញថា ប្រជាជនមួយចំនួន នៅតែមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន បានចេញលេញនៅឡើយ និងចំនួនប្រជាជនដែលទទួលបាន ការចាក់វ៉ាក់សាំង ដូសជំរុញ នៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបទៅនឹងចំនួនប្រជាជន ដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ហើយទន្ទឹមនេះ ប្រជាជនមួយចំនួន ហាក់បាននិងកំពុងមានការធ្វេសប្រហែស ក្នុងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ ដែលអាចកត្តាប្រឈមនឹងការផ្ទុះ ឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ក្នុងសហគមន៍ជាថ្មីម្ដងទៀត។


ទន្ទឹមនេះ ប្រទេសកម្ពុជា ក៏ចាប់ផ្ដើមរកឃើញជាបន្តបន្ទាប់ នូវវត្តមានមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ផងដែរ។ ផ្អែកលើបរិបទខាងលើនេះ ជាពិសេស ដើម្បីទប់ទល់នឹងការឆ្លងរាលដាល នៃមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ រាជរដ្ឋាភិបាល សូមធ្វើកាណែនាំ ដល់គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស គណៈអភិបាលរាជធានី-ខេត្ត និងយន្ដការ ដែលពកា់ព័ន្ធផ្សេងទៀត ព្រមទាំងប្រជាជនទូទៅដូចខាងក្រោម៖
សូមអានសារាចររបស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖



អត្ថបទពី៖ KPT
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧