ព័ត៌មាន
រដ្ឋមន្រ្ដីសុខាភិបាល ជំរុញឱ្យក្រុមការងារគណបក្សប្រជាជនកម្ពុជា ខណ្ឌសែនសុខ បន្តជួយអភិវឌ្ឍមូលដ្ឋាន
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌសែនសុខ បានជំរុញឲ្យការងារសហការជាមួយគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ បន្តជួយអភិវឌ្ឍមូលដ្ឋានឱ្យបានច្រើនថែមទៀត និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះក្នុងកិច្ចប្រជុំពិនិត្យសកម្មភាពការងារ និងលទ្ធផលការងារចុះមូលដ្ឋានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អនុប្រធានក្រុមការងារគណបក្ស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌសែនសុខ និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ ប្រធានគណបក្សខណ្ឌសែនសុខ សមាជិគណៈកម្មាធិការគណបក្សខណ្ឌ ប្រធានក្រុមការងារចុះជួយសង្កាត់ ប្រធានគណបក្សសង្កាត់ ប្រធានសាខាបក្សភូមិទាំង៤៧ សរុបអ្នកចូលរួម៨៦រូប។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា និងឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់រួមគ្នាថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន កើតឡើងស្ថិតស្ថេរ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ ដូច្នេះហើយសូមឲ្យមន្រី្ត និងសមាជិកគណបក្សយើង ចាំបាច់ត្រូវស្គាល់អំពីបុព្វហេតុជាតិ និងគោលជំហររបស់គណបក្សឲ្យបានច្បាស់ ដើម្បីជាចលករ ក្នុងការចូលរួមពង្រឹងជំហរ ការជឿជាក់លើការដឹកនាំរបស់គណបក្ស ជំហរស្នេហាជាតិ ស្រលាញ់ប្រជាជន ហើយចាំបាច់ត្រូវយល់ដឹងអំពីកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីធ្វើជាស្នូលក្នុងការអនុវត្ត។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សូមកោតសរសើរ និងសូមអរគុណជាថ្មីដល់គណៈកម្មាធិការគណបក្សខណ្ឌ និងសាខាគណបក្សទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងពុះពារ ដើម្បីគណបក្សប្រជាជនកម្ពុជា និងដើម្បីប្រយោជន៍របស់មូលដ្ឋានយើង។
សូមបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានដើរតួនាទីស្នូល គឺក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី កសាង និងអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ តាំងពីបាតដៃទទេ ពីគំនរផេសផង់ រហូតមានការរីកចម្រើនបានដូចសព្វថ្ងៃ ជាពិសេសអ្វីដែលសំខាន់ គឺសន្តិភាព៕
អត្ថបទ រដ្ឋា



















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន