ព័ត៌មាន
ថ្នាក់ដឹកនាំបក្សតាមមន្ទីរអង្គភាពសាខាក្រុងស្រុកនិងឃុំសង្កាត់ត្រូវពង្រឹងការងារសំខាន់៧ចំណុចឲ្យបានល្អប្រសើរ
កំពត ៖ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពតបានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលល្អប្រសើរនាពេលកន្លងមក ឯកឧត្តមលើកទឹកចិត្តឲ្យ ថ្នាក់ដឹកនាំបក្សតាមមន្ទីអង្គភាព សាខាបក្សក្រុងស្រុក ឃុំសង្កាត់ត្រូវអនុវត្តការងារសំខាន់ៗចំនួន៧ចំណុច ដើម្បីធានាថា គណបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជម្នះរាល់សមរភូមិ នៃការបោះឆ្នោតនាពេលបន្តបន្ទាប់ទៀត។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មការកណ្តាលលើកទី៤៥ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំបូកគោ ខេត្តកំពត ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន សមាជិកគណៈកម្មការកណ្តាល អនុប្រធានប្រចាំការក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងកោតសរសើរ ដល់សមាជិកសមាជិកាគណបក្សទាំងអស់ ដែលបានខិតខំចូលរួមរក្សាបាននូវសមិទ្ធផលធំៗយ៉ាងច្រើន ក្នុងការការពារផលប្រយោជន៍របស់ជាតិ គឺរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ ខឿនឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អ ប្រសើរ។ ហើយដើម្បីធានា ថាគណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជម្នះរាល់សមរភូមិ នៃការបោះឆ្នោតបន្តបន្ទាប់ទៅខាងមុខ ឯកឧត្តមបានណែនាំឲ្យថ្នាក់ដឹកនាំបក្សតាមមន្ទីរអង្គភាព សាខាបក្សក្រុងស្រុក និងនៅតាមឃុំសង្គាត់សូមពង្រឹងការងារសំខាន់ចំនួន៧ចំណុច។
សូមបញ្ជាក់ថា សមាជិកបក្សប្រជាជនកម្ពុជាខេត្តកំពតសរុបដែលបានបញ្ជូលនៅក្នុងប្រព័ន្ធបញ្ជីឈ្មោះ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ពង្រីកបានចំនួន៣១៦ ៤៦១នាក់ (ស្រី ១៧៣១៧៥នាក់) ស្មើ ៧២,៧៥% ហើយជាគោលដៅ ឯកឧត្តមប្រធានបក្សខេត្ត ជំរុញឲ្យពង្រីងសមាជិកបន្ថែមឲ្យបានលើសពី៨៥% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ខណៈដែលទូទាំងប្រទេស សមាជិកបក្សមានចំនួន សរុប៧ ៣៤៥ ៨០៤ នាក់ (ស្រី៤ ០០៥ ៩៦៤នាក់) ស្មើ៧៣, ៥១% នៃបញ្ជីបោះឆ្នោតឆ្នាំ២០២៤ ដែលមានចំនួន ៩ ៩៩២ ៤២១នាក់ (ស្រី ៥ ៣០៤ ៨៥៥នាក់)៕





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន