ព័ត៌មាន
ក្រសួងសុខាភិបាល៖អ្នកប្រកបវិជ្ជាជីវៈជាឱសថការី ជាអ្នកលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ
សៀមរាប ៖ ក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ២ ក្រោមកិច្ចសហការគាំទ្រពីក្រុមប្រឹក្សាគណៈឱសថការីជាតិបានរៀបចំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាភិបាលគណ់ៈឱសថការីភូមិភាគ២អាណត្តិទី៣នៅខេត្តសៀមរាប។កិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរាប នាថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០២៥។
លោកស្រីឱសថការី ជា រស្មី ប្រធានក្រុមប្រឹក្សាគណៈឱសថការីភូមិភាគ២ មានប្រសាសន៍ថា៖កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យអំពីវឌ្ឍនភាពសកម្មភាពការងារក្នុងរយៈពេលកន្លងមក និងពិភាក្សាទៅលើចំណុចខ្លាំងចំណុចខ្វះខាតនិងបញ្ហាប្រឈម ក៏ដូចជាសំណូមពរនានាសម្រាប់ជាត្រីវិស័យយកទៅអនុវត្តក្នុងទិសដៅបន្តឱ្យកាន់តែមានប្រសិទ្ឋភាពរបស់ប្រឹក្សាភិបាលគណ់ៈឱសថការីភូមិភាគ២នៃអាណត្តិទី៣។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ មានប្រសាសន៍ថា៖គណៈឱសថការីជាគណៈវិជ្ជាជីវៈមួយដែលមិនអាចខ្វះបាននិងជាអ្នកទទួលខុសត្រូវទៅលើអ្នកប្រកបវិជ្ជាជីវៈជាឱសថការីក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមគោលបំណងដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ឯកឧត្ដម បានស្នើដល់មសមាជិក សមាជិកានៃក្រុមប្រឹក្សាគណៈឱសថការីទាំងអស់ ឱ្យពិនិត្យឡើងវិញនូវចំណុចខ្វះខាតរបស់ខ្លួនក្នុងការប្រកបវិជ្ជាជីវៈ ត្រូវពង្រឹងការគ្រប់គ្រង រក្សាសាមគ្គីផ្ទៃក្នុង ចេះយោគយល់និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវ ច្បាប់និងលិខិតបទដ្ឋាន ឯកសារគតិយុត្ត របស់ក្រសួងសុខាភិបាល ដែលពាក់ព័ន្ឋទៅនឹងវិជ្ជាជីវៈរបស់ខ្លួន ពិសេស ក្រមសិលធម៌វិជ្ជាជីវៈដើម្បីវឌ្ឍនភាពនៃវិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាក្រុមប្រឹក្សាគណៈឱសថការីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម បញ្ជាក់ថា៖ក្រុមប្រឹក្សាគណៈឱសថការីត្រូវបន្តពង្រឹងពិនិត្យការចុះបញ្ជីការ ការផ្តល់អាជ្ញាបណ្ណ និងគ្រប់គ្រងទៅលើការងារប្រកបវិជ្ជាជីវៈឱសថសាស្ត្រតាមផ្នែករបស់ឱសថការី ជាពិសេសពង្រឹងការត្រួតពិនិត្យឱសថផុតសុពលភាព ឱសថពុំមានចុះលេខបញ្ជីការ ឱសថខូចគុណភាព ឱសថគ្មានប្រភពច្បាស់លាស់និងការទុកដាក់រក្សាឱសថ។នៅតាមឱសថស្ថាន-ឱសថស្ថានរងនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយណែនាំដល់ម្ចាស់ឱសថស្ថានទាំងនោះគោរពទៅតាម លិខិបទដ្ឋានគតិយុត្ត នៃវិជ្ជាជីវៈ ដើម្បីការពារសុខភាព សុវត្ថិភាពជូនអ្នកប្រើប្រាស់និងប្រជាជនផងដែរ និងបានធានាថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ មានគុណវុឌ្ឍិសមត្ថភាព និងមានសម្បទាគ្រប់គ្រាន់ ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន។ក្នុងនាមប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ ឯកឧត្តម បានសំណូមពរដល់សមាជិកសមាជិកានៃក្រុមប្រឹក្សាគណៈឱសថការីសហការជិតស្និទ្ឋជាមួយអាជ្ញាធរមានសមត្ថកិច្ច និងចូលរួមការបណ្តុះបណ្តាលបន្តពាក់ព័ន្ឋនឹងការងារវិជ្ជាជីវៈរបស់ខ្លួនបន្ថែមទៀតដើម្បីទទួលបាននូវចំណេះដឹងថ្មីៗស្របទៅតាមការវីវដ្តនៃសម័យបច្ចេកវិទ្យាទំនើប សំដៅឱ្យការងារគ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឆ្លើយតបបានទៅស្ថានភាពរីកចម្រើនរបស់កម្ពុជាក៏ដូចជាពិភពលោកទាំងមូល៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN