ព័ត៌មាន
ក្រុមហ៊ុនAION Cambodia បង្ហាញមហិច្ឆតា ចូលរួមផ្គត់ផ្គង់រថយន្តអគ្គិសនីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
ភ្នំពេញ ៖ ក្រុមហ៊ុន AION Cambodia(អាយ អន ខេមបូឌា) បង្ហាញមហិច្ឆតា ចូលរួមផ្គត់ផ្គង់រថយន្តអគ្គិសនីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចំនួន ៤១.៧% នៅក្នុងឆ្នាំ២០៣០ រួមជាមួយនឹងយុទ្ធសាស្ត្ររយៈពេលវែង ដែលដាក់ឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីអោយបាន ៤០% នៃរថយន្តដែល ប្រើប្រាស់ឥន្ធនៈ ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០៥០។
ការបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី ការទទួលសិទ្ធិនាំចូល និងចែកចាយ រថយន្ត ទំនើបអគ្គិសនី ម៉ាក AION (អាយ-អន)និងម៉ាក HYPECT(ហាយប៉ិច) និងគ្រឿងបន្លាស់ មកក្នុងទីផ្សារប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក ម៉េង ហេង អគ្គនាយកនៃក្រុមហ៊ុន AION Cambodia បានមានប្រសាសន៍ថា៖ ភាពស៊ីវិល័យ ជឿនលឿន នៃសកលលោក បោះជំហានទៅមុខឥតឈប់ ស្របតាមភាវូបនីយកម្មឧស្សាហូបនីយកម្ម ទំនើបៗ មានបម្លាស់ប្តូរ ថ្មី ប្លែក តែ កាន់តែប្រកបដោយសុខុមាលភាព សុខភាព សុវត្ថិភាពជាចម្បង។ នវានុវត្តុន៍នៃសតវត្សទី21 បើកទូលាយឱ្យសកលមនុស្សបានងាកឆ្ពោះមកផ្លាស់ប្តូរទៅកាន់ការប្រើប្រាស់រថយន្តអគ្គិសនី ហើយក្នុងនោះប្រទេសកម្ពុជា ក៏មានទីផ្សារលក់ឡើងខ្ពស់ ព្រោះយើងបានយល់ពីអត្ថប្រយោជន៍ និងភាពងាយស្រួល នៃរថយន្តប្រើចរន្តអគ្គិសនី។ ការជឿជាក់ថារថយន្តទំនើបអគ្គិសនី AION នឹងចូលខ្លួនបំពេញនូវតម្រូវការនេះដោយផ្តល់នូវភាពងាយស្រួលក្នុងការថែទាំ ការបើកបររលូន ហាប់មានសន្ទុះលឿនខ្លាំង ថែមទាំងជួយសន្សំសំចៃ។
លោកអគ្គនាយក បានបន្ថែមទៀតថា៖ បេសកម្មនៃក្រុមហ៊ុន AION Cambodia បានអនុវត្តស្របតាមអនុសាសន៍ ដ៏ឧត្តម ថ្លៃថ្លា នៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពីការបង្កើតប្រសិទ្ធភាព និងបច្ចេកវិទ្យា ក្នុងការប្រើប្រាស់ ថាមពលអគ្គិសនី ដើម្បីកាត់បន្ថយនូវជាតិពុលនៃឧស្ម័នកាបូនិច និងដើម្បីសុខមាលភាព សុខភាព ប្រជាជន។ ជាពិសេសការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋ រួមទាំងបរិស្ថានផងដែរ។ ហើយនេះក៏ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចចំនួន ៤១.៧% នៅក្នុងឆ្នាំ២០៣០ រួមជាមួយនឹងយុទ្ធសាស្ត្ររយៈពេលវែង ដែលដាក់ឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីអោយបាន ៤០% នៃរថយន្តដែលប្រើប្រាស់ឥន្ធនៈ ក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០៥០។ រថយន្តអគ្គិសនីទំនើបAION និងHYPTEC ដែលនាំចូល មានភាពស៊ីវិល័យ ជឿនលឿន នៃសកលលោក បោះជំហានទៅមុខឥតឈប់ ស្របតាមភាវូបនីយកម្មឧស្សាហូបនីយកម្ម ទំនើបៗ មានបម្លាស់ប្តូរ ថ្មី ប្លែក តែ កាន់តែប្រកបដោយសុខុមាលភាព សុខភាព សុវត្ថិភាពជាចំបង។
លោក ម៉េង ហេង បានបង្ហាញពីអត្ថប្រយោជន៍ជាច្រើនដែលអតិថិជនទិញរថយន្តអគ្គិសនីពីក្រុមហ៊ុនស្របច្បាប់ ដោយការផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន GAC AION NEW ENERGY AUTOMOBILE CO.,LTD បានគិតគូរពីប្រព័ន្ធសុវត្ថិភាពខ្ពស់ ហើយអាគុយរបស់រថយន្តអគ្គិសនី បានផលិតឡើងបែបVersion Global ដោយគិតគូរពីបញ្ហាអាកាសធាតុនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានលក្ខណៈក្តៅហើយសើម។ លើសពីការធានានីមួយៗ សុទ្ធតែចេញតាមស្តង់ដារបស់ក្រុមហ៊ុន ដោយរថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល ES និងរថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល Y PLUS, Y PLUS PREMIUM ឬ Y PLUS PREMIUM APP មានការធានា រយៈពេល ៨ឆ្នាំ និង២០ម៉ឺនគីឡូ រថយន្តទំនើបអគ្គិសនីម៉ាក AION ម៉ូដែល vPREMIUM ឬ V LUXURY មានការធានា រយៈពេល ៨ឆ្នាំ និង២៤ម៉ឺនគីឡូ រថយន្តទំនើបអគ្គិសនីម៉ាក HYPECT ម៉ូដែល HTPREMIUM ឬ HT LUXURY មានការធានា រយៈពេលពេញមួយជីវិត។
កន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល បានថ្លែងថា កម្ពុជា មានការកើនឡើងខ្ពស់ស្របពេលនឹងការពេញនិយមនៃការប្រើប្រាស់រថយន្តអគ្គិសនី ដែលធ្វើឲ្យការនាំចូលរថយន្តអគ្គិសនីមានការកើនឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយនៅក្នុងឆ្នាំ 2024 ការនាំចូលរថយន្តអគ្គិសនីមានចំនួន ៣៣៥៩គ្រឿង បើធៀបឆ្នាំ២០១៩ មានតែ 50 គ្រឿង ហើយកម្ពុជា បានដើរទាន់សម័យកាល និងតម្រូវការទីផ្សារទាំងក្នុងតំបន់ និងសកល ហើយរថយន្តអគ្គិសនី មានការចាប់អារម្មណ៍កាន់តែច្រើនឡើង ដោយពលរដ្ឋយល់ពីសារៈសំខាន់នៃរថយន្តប្រើប្រាស់ថាមពលអគ្គិសនី។
សូមជម្រាបថា ក្រុមហ៊ុន GAC AION NEW ENERGY CO., LTD. ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧។ ក្រុមហ៊ុននេះត្រូវបាន បង្កើតឡើងដើម្បីផ្តោតសំខាន់លើការអភិវឌ្ឍន៍ ផលិត និងលក់រថយន្ត អគ្គិសនី (EVs)។ ក្រុមហ៊ុន GAC AION គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GAC Group ដែលមានឈ្មោះល្បីនៅប្រទេសចិន និងជាក្រុមហ៊ុន យក្ស ដែលមានមន្ទីពោសោធន៏ផ្ទាល់ខ្លួន ផលិតគ្រឿងបង្គំ និងអាគុយ ខ្លួនឯង១០០% ក្នុងគោលបំណងពង្រីកទីផ្សាររថយន្តអគ្គិសនីទាំងនៅចិន និងទូទាំង ពិភពលោក ក្រុមហ៊ុន GAC AION បានផលិតផលរថយន្តអគ្គិសនី ដែលផ្តោតសំខាន់លើភាពឆ្លាតវៃ បច្ចេកវិទ្យាទំនើបចុងក្រោយ AI គុណភាព និងសុវត្ថិភាព ទើបធ្វើអោយក្រុមហ៊ុន GAC AION មានការ លូតលាស់យ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនីក្នុងប្រទេសចិន និងទូទាំងពិភពលោក។ លើសពីនេះទៅទៀតក្រុមហ៊ុន GAC AION គឺជាក្រុមហ៊ុនរបស់រដ្ឋាភិបាលចិន ហើយរថយន្តនេះគឺ តំណាងអោយមុខមាត់របស់ប្រទេសចិន៕
អត្ថបទ រដ្ឋា

-
ព័ត៌មាន1 week ago
មនុស្សជាង៧០នាក់ស្លាប់ និងជាង៥០នាក់រងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍រយៈពេល៩ខែឆ្នាំ២០២៥
-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន7 days ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន7 days ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន7 days ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន2 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
នៅព្រឹកនេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចូលជួបមេបញ្ជាការយោធភូមិភាគទី៤ កម្ពុជា និងស្ដាប់បទបង្ហាញស្តីពី”ស្ថានភាពតាមបណ្ដោយព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន”