ព័ត៌មាន
ក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច បើកវេទិកាស្ដាប់ និងដោះស្រាយសំណូមពរពលរដ្ឋ
កំពង់ចាម៖ ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងអាជ្ញាធរបានបើកវេទិកាសាធារណៈ ដើម្បីស្ដាប់នូវកង្វល់នានា របស់ប្រជាពលរដ្ឋ ក៏ដូចជាជួយដោះស្រាយនូវសំណូមពរផ្សេងៗ ។
ក្នុងវេទិកាសាធារណៈ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ នាសាលាបឋមសិក្សាបឹងទីង ឃុំទងត្រឡាច ឯកឧត្តមឧកញ៉ាប្រធានក្រុមការងារ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីអាណត្តិមុខ តមកដល់អាណត្តិទី៧នេះ គឺនៅតែបន្តធ្វើវេទិកាសាធារណៈ ដើម្បីបានជួបជាពលរដ្ឋ បានស្ដាប់ដោយផ្ទាល់នូវកង្វល់ ឬក្ដីព្រួយបារម្ភអ្វីមួយ ហើយចង់ឲ្យមានការដោះស្រាយ ។
ឯកឧត្តមបន្តថា ក្នុងនាមជាក្រុមការងារចុះមូលដ្ឋាន ឬអាជ្ញាធរភូមិឃុំ ដែលជាភ្នែកជាច្រមុះរបស់រាជរដ្ឋាភិបាល គឺត្រូវតែស្ដាប់ និងនាំយកនូវក្តីកង្វល់ ឬសំណូមពរទាំងអស់នោះ មកធ្វើការដោះស្រាយឲ្យអស់ពីលទ្ធភាព ហើយបើមិនអាចដោះស្រាយបាន ត្រូវធ្វើរបាយការណ៍ទៅថ្នាក់ដឹកនាំ ដើម្បីដោះស្រាយជូនពលរដ្ឋ ។
ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានបន្ថែមថា តែយ៉ាងណា អាជ្ញាធរ ត្រូវតែខិតខំធ្វើការដោះស្រាយសំណូមពរទាំងអស់នោះ ក៏ដូចជារួមគ្នាធ្វើការអភិវឌ្ឍមូលដ្ឋាន ការផ្ដល់សេវារដ្ឋបាលឲ្យបានឆាប់រហ័ស ទាន់ពេលវេលា អនុវត្តឲ្យបានខ្ជាប់ខ្ជួនគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសត្រូវធ្វើអំពើល្អចំពោះប្រជាពលរដ្ឋ ។
សម្រាប់សំណូមពរ របស់ប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈនេះ គឺផ្ដោតទៅលើការស្នើឲ្យជួយលើការងារសុខាភិបាល សង្គមកិច្ច អប់រំ ឬបញ្ហាភូមិឃុំមានសុវត្ថិភាពជាដើម ។ ជាមួយនេះពួកគាត់ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមឧកញ៉ាប្រធានក្រុមការងារ និងសហការី ដែលបានជួយដោះស្រាយ នូវសំណូមពររបស់ពួកគាត់ជាបន្តបន្ទាប់ និងទាន់ពេលវេលាផងដែរ ។
ក្នុងឱកាសនោះប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច បានដោះស្រាយ និងបាននាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ដល់ប្រជាពលរដ្ឋដែលសំណូមពរ រួមមានផ្ដល់ថវិកាដល់កុមារកំព្រា ស្ត្រីទើបសម្រាលកូន ស្ត្រីមានកូនភ្លោះ អ្នកជំងឺ ទិញកង់ចំនួន ២គ្រឿង ដល់សិស្សក្រីក្រ ផ្ដល់ថវិកាប្រមាណ ២ម៉ឺនដុល្លារ សម្រាប់ធ្វើទូកង និងសំណូមពរមួយចំនួនទៀត ដែលសរុបថវិកាប្រមាណ ១២០លានរៀល ៕
អត្ថបទ បាន សុខ







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន