ព័ត៌មាន
រថយន្តកុងតឺន័រមួយគ្រឿងបើកលឿនចំណុចស្ពាន ផ្លូវកោង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង
រថយន្តកុងតឺន័រមួយគ្រឿងបើកចុះផ្លូវក្រោមលឿនពេក បួងចង្កូតមិនទាន់ ក្រឡាប់ផ្ងារជើង កកស្ទះផ្លូវក្រោមដី ស្ពានអាកាសស្ទឹងមានជ័យ ។
ករណីនេះដែរបានកើតឡើងកាលពីវេលាម៉ោង ១០ និង៥០នាទីព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវក្រោមដី (ស្ពានអាកាសស្ទឹងមានជ័យ)ក្នុងសង្កាត់ស្ទឹងមានជ័យទី០១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស០២នាក់បើករថយន្តកុងតឺន័រ មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-7460 ធ្វើដំណើរចុះមកផ្លូវក្រោមដី ស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចផ្លូវកោង រថយន្តបួងចង្កូតមិនផុត ក៏ក្រឡាប់អូសជាច្រើនម៉ែត្រថែមទាំងបណ្ដាលអោយអ្នកបើកបរ រងរបួសស្រាល ។ ភ្លាមៗ បុរសទាំង០២នាក់ បាននាំលូនចេញពីរថយន្ត ដោយឃើញឪកាសល្អមិនមានសមត្ថកិច្ចក៏នាំគ្នារត់គេចពីកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានមកដល់រួចធ្វើការទំនាក់ទំនងទៅកាន់មន្រ្តីជំនាញ នៃការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីមកស្ទូចយករថយន្តទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ ៕ អត្ថបទ៖ កុម្ភៈ




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន