ព័ត៌មាន
អគ្គលេខាធិការ UN ជឿជាក់លើអាស៊ាន ជាពិសេសប្រធានអាស៊ាន ក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា
លោកស្រីបណ្ឌិត នូលីន ហៃហ្ស៊ើ (Noeleen Hayzer) បេសកជនពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានលើកឡើងថា លោកស្រីពិតជាអរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន
លោកស្រីបណ្ឌិត នូលីន ហៃហ្ស៊ើ (Noeleen Hayzer) បេសកជនពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានលើកឡើងថា លោកស្រីពិតជាអរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ហើយគិតថាអ្វី ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី កំពុងតែធ្វើនេះ គឺមានសារៈសំខាន់ ដោយសារតែអង្គការសហប្រជាជាតិ មើលឃើញតួនាទីសំខាន់របស់អង្គការតំបន់នេះ ជាពិសេសប្រធានអាស៊ាន។ ដូច្នេះ លោកស្រីមានការប្ដេជ្ញាចិត្ត នឹងធ្វើការងារជាមួយប្រធានអាស៊ាន ជាពិសេសធ្វើយ៉ាងណា កុំឲ្យស្ថានភាពនៅមីយ៉ាន់ម៉ា ធ្លាក់ចុះជាងស្ថានភាពបច្ចុប្បន្ន។
ការលើកឡើង របស់លោកស្រី នូលីន ហៃហ្ស៊ើ ខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួប តាមរយៈប្រពន្ធវីដេអូ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២នេះ។
លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងជំនួបនោះលោកស្រី នូលីន ហៃហ្ស៊ើ បានអបអរសាទរសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២នេះ ហើយជាពិសេសទៀត កម្ពុជាក៏មានប្រេសិតពិសេស របស់ប្រធានអាស៊ាន ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ផងដែរ។

លោកស្រី ពិតជាមានការរីករាយ ចំពោះអ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើកន្លងមក ដោយជំរុញការងារពាក់ព័ន្ធនឹងមីយ៉ាន់ម៉ានេះ ដោយសារមាននៅក្នុងស្មារតីមួយ មានការបន្ទាន់អំពីសភាពការណ៍មីយ៉ាន់ម៉ា ហើយលោកស្រីបានគូសបញ្ជាក់ផងដែរថា ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាប្រធានអាស៊ាននាឆ្នាំនេះ អង្គការសហប្រជាជាតិឃើញថា សម្ដេចតេជោ អាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចការអន្តរជាតិ ហើយជាពិសេសលោកស្រីរំពឹងថា អង្គការសហប្រជាជាតិ ក៏ដូចជាលោកស្រីក្នុងនាមជាបេសកជនពិសេស របស់លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ អាចសហការគ្នាដើម្បីចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ក្នុងតំបន់ជាពិសេសបញ្ហាមីយ៉ាន់ម៉ាតែម្ដង។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឆ្លើយតប ដោយថ្លែងអំណរគុណលោកស្រី នូលីន ហៃហ្ស៊ើ ដែលកន្លងមក ធ្លាប់ធ្វើការជាមួយគ្នា ហើយលើកនេះនឹងបន្តធ្វើការជាមួយគ្នាទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះលោកស្រី ដែលត្រូវបានតែងតាំង ឲ្យដើរតួនាទីជាបេសកជនពិសេសរបស់លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា។


សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ពាក់ព័ន្ធ នឹងទស្សនកិច្ចរបស់សម្ដេច ទៅកាន់មីយ៉ាន់ម៉ាកន្លងមកនេះ ដែលសំខាន់ គឺមិនចេញឆ្ងាយពីធម្មនុញ្ញអាស៊ាន ហើយនិងចំណុច ៥ ដែលបានឯកភាពគ្នាជាឯកច្ឆ័ន្ទ ក្នុងប្រទេសអាស៊ានទាំង ១០នោះទេ។ ជាពិសេសទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏គូសបញ្ជាក់ដែរថា ថ្វីត្បិតក្នុងឆ្នាំ ២០២១ ការងារអាស៊ានវាមិនបានដើររលូនទេ ដូច្នេះអ្វីដែលសល់ ២០២១នោះ មកដល់ឆ្នាំ ២០២២ នៅពេលវេលាដែលកម្ពុជា ធ្វើជាប្រធានអាស៊ានជាអ្នកបន្តដោះស្រាយ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តថា គោលដៅរបស់សម្ដេចទៅទស្សនកិច្ច នៅមីយ៉ាន់ម៉ាកន្លងមកនេះ គឺរកមធ្យោបាយ ដើម្បីបញ្ចប់ភាពហិង្សា និងបទឈប់បាញ់ ដែលជាកត្តាសំខាន់ នៅក្នុងចំណុចដែលឯកភាពគ្នាជាឯកច្ឆន្ទទាំង ៥ ចំណុចរបស់អាស៊ាននេះ ហើយជាពិសេសទៅទៀត គឺធ្វើយ៉ាងណាផ្ដល់ជំនួយ មនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ដែលត្រូវការចាំបាច់នៅក្នុងគ្រានេះ។ លើសពីនេះទៀតសម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា យើងមិនអាចនៅជាប់គាំងក្នុង ស្ថានភាពនេះទេ គឺធ្វើម៉េចគឺត្រូវរកមធ្យោបាយរកផ្លូវ ដើម្បីទម្លុះនូវស្ថានភាពជាប់គាំងនេះ ហើយសំខាន់ត្រូវចាប់យកឱកាស ដើម្បីជំរុញការចចារនេះ ហើយជាពិសេសទៅទៀតក្នុងផ្ទៃក្នុងអាស៊ាននេះ យើងត្រូវទៅធ្វើការជាមួយគ្នាជាពិសេស ដើម្បីឲ្យមានការឯកភាពគ្នា។
នៅក្នុងការងារនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅតែគូសបញ្ជាក់អំពីការងារពីរ ដែលជាអាទិភាពក្នុងការងារទាំង៥ នោះ គឺទី១. បទឈប់បាញ់ និងបញ្ឈប់អំពើហិង្សា រឿងទី២. គឺការផ្ដល់ជំនួយមនុស្សធម៌។ នៅក្នុងន័យនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា យើងត្រូវតែធ្វើការជាមួយគ្នា មិនមែនត្រឹមតែអាស៊ានទេ តែជាមួយនឹងអ្នកពាក់ព័ន្ធផ្សេងៗទៀត រួមទាំងអង្គការសហប្រជាជាតិតែម្ដង។


សម្ដេចតេជោ ក៏បានគូសបញ្ជាក់ផងដែរ ពាក់ព័ន្ធនឹងការធ្វើការងារ នៅក្នុងបទឈប់បាញ់នេះ គឺសម្ដេច មានគំនិតធ្វើយ៉ាងណា ជំរុញឲ្យមានអាស៊ាន troika នេះ គឺដែលមានកម្ពុជាជាប្រធានអាស៊ាន អតីតប្រធានអាស៊ាន ប្រទេសប្រ៊ុយណេ និងអតីតប្រធានអាស៊ាន គឺប្រទេសឥណ្ឌូនេស៊ី បូកនឹងអគ្គលេខាធិការអាស៊ាន ដើម្បីជំរុញការងារសម្រុះសម្រួល តាមដានសភាពការណ៍ អំពីការឈប់បាញ់គ្នានេះនេះ។
ទី២. គឺការងារផ្ដល់ជំនួយមនុស្សធម៌ ដែលជាការងារអាទិភាព ដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ដែរថា តួនាទីក្នុងការងារនេះ គឺទី១. គឺប្រេសិតពិសេសរបស់ប្រធានអាស៊ាន, អគ្គលេខាធិការអាស៊ាននិ ងមជ្ឈមណ្ឌលអាហារ រួមទាំងការសម្រុះសម្រួល នៅភាគីខាងមីយ៉ាន់ម៉ា បូកនិងភ្នាក់ងារ របស់អង្គការសហប្រជាជាតិ រួមទាំងក្រុមការងារណាមួយ របស់អង្គការសហប្រជាជាតិដែលលោកស្រី អាចចូលរួមចំណែក នៅក្នុងការងារនេះផងដែរ។
នៅក្នុងឱកាសនោះ លោកស្រី នូលីន ហៃហ្ស៊ើ នៅតែគូសបញ្ជាក់ម្ដងហើយម្ដងទៀតថា លោកស្រីពិតជាអរគុណ ហើយគិតថាអ្វីដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី កំពុងតែធ្វើនេះ គឺសំខាន់ដោយសារតែអង្គការសហប្រជាជាតិ ឃើញតួនាទីសំខាន់របស់អង្គការតំបន់ ជាពិសេសដូចជាអាស៊ានជាដើមនេះ។ ដូច្នេះលោកស្រី មានការប្ដេជ្ញាចិត្ត នឹងធ្វើការងារជាមួយប្រធានអាស៊ាន ជាពិសេសធ្វើយ៉ាងណាកុំឲ្យស្ថានភាពនៅមីយ៉ាន់ម៉ា ធ្លាក់ចុះជាងស្ថានភាពបច្ចុប្បន្ននេះ។
លើសពីនេះទៀត លោកស្រីនៅតែគិតថា តួនាទីប្រធានអាស៊ាន និងអាស៊ានពាក់ព័ន្ធផ្សេងទៀត ក្នុងការជំរុញការអនុវត្តកុងសង់ស៊ីស ៥ ចំណុច ដែលមានការឯកភាពគ្នានោះ។ លោកស្រី ក៏បានមានប្រសាសន៍ផងដែរថា យើងនៅតែជំរុញធ្វើយ៉ាងណា ឲ្យនៅពេលខាងមុខនេះអាស៊ាន និងអង្គការ សហប្រជាជាតិ ធ្វើការជាមួយគ្នាឲ្យបានជិតស្និទ្ធ។
ជាចុងក្រោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យលោកស្រី នូលីន ហៃហ្ស៊ើ ធ្វើការងារផ្ទាល់ជាមួយប្រេសិតពិសេស របស់ប្រធានអាស៊ាន គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីធ្វើការសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងអង្គការសហប្រជាជាតិ ដើម្បីរកដំណោះស្រាយបញ្ចប់ វិបត្តិនៅមីយ៉ាន់ម៉ា៕
អត្ថបទពី៖ KPT
-
ព័ត៌មាន5 days agoអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្
-
ព័ត៌មាន5 days agoដើម្បីជួយសម្រួលដល់ការរៀន និងបង្រៀននៅសាលារៀន តាមតំបន់ព្រំដែន ក្រសួងអប់រំ បានរៀបចំបំពាក់ឧបករណ៍ឌីជីថល
-
ព័ត៌មាន4 days agoកម្ពុជា បញ្ជាក់ជូន មន្ត្រីអង្គការសហប្រជាជាតិ ពីការរក្សាសុចរិតភាព អនុវត្ត អនុសញ្ញាអូតាវ៉ា ហាមការប្រើប្រាស់មីន
-
ព័ត៌មាន4 days agoកម្ពុជា-វៀតណាម ប្ដេជ្ញាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ខណៈវៀតណាមនឹងប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥ ហើយកម្ពុជានៅឆ្នាំ២០៥០
-
ព័ត៌មាន4 days agoគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានទទួលផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
-
ព័ត៌មាន4 days agoក្រុមការងារចុះជួយមូលដ្ឋានខេត្តកែប បានចុះពិនិត្យសក្តានុពល សហគមន៍នេសាទឆ្នេរអង្កោល និងសហគមន៍អូរក្រសា
-
ព័ត៌មាន4 days agoកម្ពុជាអរគុណ ICRC ចំពោះការតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពកងទ័ពកម្ពុជាទាំង១៨រូប អំឡុងពេលឃុំខ្លួននៅថៃរហូតធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុភូមិវិញដោយសុវត្ថិភាព
-
ព័ត៌មាន1 week agoប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើននៃការនាំចេញក្នុងឆ្នាំ២០២៥