ព័ត៌មាន
ក្រុមពេទ្យនៅខេត្តកណ្តាល បន្តចុះបាញ់ថ្នាំមូសតាមភូមិ ការពារជំងឺគ្រុនឈាម
ក្រុមពេទ្យនៅខេត្តកណ្តាល បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះសកម្មភាពបាញ់ថ្នាំមូស ដាក់ថ្នាំអាប៊ែត តាមភូមិ ឃុំ សង្កាត់ ដើម្បីកំចាត់មូស ដែលបង្កហានីភ័យកើតជំងឺគ្រុនឈាម និងគ្រុនឈិ ខណៈបច្ចុប្បន្នខ្នងផ្ទះតាមភូមិនានា ហាក់មានកំណើនកើនឡើងខ្លាំងនូវប្រភេទមូសអង្កាម ក្នុងអំឡុងរដូវប្រាំងពីខែវិច្ឆិកា រហូតដល់ខែមេសានេះ។
លោកទន្តបណ្ឌិត ហម សុផល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតាខ្មៅ ប្រាប់BTV នៅថ្ងៃទី១០ ខែកុម្ភៈនេះ ថ្លែងថា អនុវត្តតាមការណែនាំមន្ទីរសុខាភិបាលខេត្តកណ្តាល មកដល់ពេលនេះ តាមមូលដ្ឋានដែលគ្របដណ្តប់ដោយការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតាខ្មៅ មានក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង គឺបាននិងកំពុងធ្វើសកម្មភាពចុះបាញ់ថ្នាំមូស តាមវត្ត សាលារៀន និងទីសាធារណៈនានាទៀត ដើម្បីកម្ចាត់មូស ដែលបង្កការកើត និងចម្លងជំងឺគ្រុនឈាម គ្រុនឈិ នៅក្នុងឆ្នាំ២០២៥។
បើតាម លោកស្រី លន់ សុភា ចៅសង្កាត់តាក្តុល ថ្លែងថា អនុវត្តការស្នើសុំពីបណ្តាមេភូមិ និងប្រជាពលរដ្ឋតាមបណ្តាភូមិ មកដល់ពេលនេះ ក្នុងមូលដ្ឋានសង្កាត់តាក្តុល ក៏ដូចឃុំសង្កាត់នានាទៀត គឺត្រូវបានក្រុមមន្ត្រីសុខាភិបាល ចុះបាញ់ថ្នាំមូស ដើម្បីកាត់បន្ថយចំនួនមូសនៅក្នុងសហគម លើសពីទៀត លោកស្រីក៏បានណែនាំពលរដ្ឋរួមគ្នាអនុវត្តតាមណែនាំក្រសួងសុខាភិបាល និងប្រុងប្រយ័ត្នការពារខ្លួនកុំឲ្យមូសខាំបង្កជំងឺគ្រុនឈាម និងគ្រុនឈិ។
សូមបញ្ជាក់ថា ប្រភេទមូសអង្កាម មិនបង្កហានីភ័យខ្លាំងការកើតជំងឺគ្រុនឈាមទេ ប៉ុន្តែនៅក្នុងចំណោមប្រភេទមូសអង្កាមច្រើននេះ ក៏នឹងមានប្រភេទមូសខ្លា នៅលាយឡំគ្នា ដែលខំាគឺងាយបង្កការកើត និងឆ្លងជំងឺគ្រុនឈាម និងគ្រុនឈិ ដែលបញ្ហានេះក្រសួងសុខាភិបាល អំពាវនាវឲ្យអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋសហការគ្នា រួមគ្នាកម្ចាត់ដង្កូវទឹក ទីជម្រកមូស នៅតាមទីកន្លែងដែលមានទឹកដក់ ទឹកស្អុយនានា។
លើសពីនេះក្រសួងក៏បានណែនាំឲ្យ ពលរដ្ឋតាមខ្នងផ្ទះ ឬមូលដ្ឋានអាជីវកម្មត្រូវធានាថា ប្រព័ន្ធលូបង្ហូរទឹកមិនមានការស្ទះ ដក់កកើតមូស ត្រូវធ្វើសកម្មកម្ចាត់ដង្កូវទឹក មូស តាមការដ្ឋានសំណង់ត្រូវធ្វើអនាម័យបរិស្ថានឱ្យបានស្អាត ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ហើយបើមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ ដែលនៅជិតមូលដ្ឋានខ្លួនជាបន្ទាន់ ហើយសូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្ដៅភ្លាមៗនេះដោយខ្លួនឯង ឬពន្យាពេលតាមដានព្យាបាលជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឱ្យសោះ៕ អត្ថបទ ស៊ុម សុខជា






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន