ព័ត៌មាន
សម្ដេចធិបតីបង្ហាញអត្ថប្រយោជន៍ដែលវិនិយោគិនទទួលបានពេលមកវិនិយោគនៅកម្ពុជា
ភ្នំពេញ ៖ ក្នុងឱកាសថ្លែងសុន្ទកថា វេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន ទៅកាន់វិនិយោគិនជាង២០០នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន១៥១ក្រុមហ៊ុន ដែលចូលរួមក្នុងវេទិកានេះ នៅប្រទេសហ្វីលីពិន នាថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់អំពីសក្តានុពលសំខាន់ៗចំនួន ៦ ចំណុច ដែលវិនិយោគិនទទួលបានពេលមកវិនិយោគនៅកម្ពុជា។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្ពុជាបានក្លាយជាទិសដៅចម្បងសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីតាមដាន FDI Intelligence Standouts Standouts 2024 ដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមគោលដៅ FDI កំពូលទាំង ៥០ របស់ពិភពលោក។ នៅឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគចំនួនជាង ៤០០គម្រោងជាមួយនឹងទំហំវិនិយោគជិត៧ពាន់លានដុល្លារ កើនឡើងជាង៤០% បើធៀបនឹងឆ្នាំ២០២៣។
ស្របជាមួយនឹងកំណើននៃការទទួលបានទុនវិនិយោគនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចអំពីសក្តានុពល និងការផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនដល់វិនិយោគិន ដែលរួម៖
ទី១. កម្ពុជាមានបរិយាកាសអំណោយផល និងការលើកទឹកចិត្ត តាមរយៈការកែទម្រង់ និងការកែសម្រួលបទបញ្ញត្តិ និងការផ្តល់ការលើកទឹកចិត្តពន្ធជាច្រើនដល់វិនិយោគិន។
ទី២. កិច្ចទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋាភិបាល និងប្រជាជន, ទំនាក់ទំនងបើកចំហរវាងវិនិយោគិន ដែលជាអទិភាពដ៏សំខាន់ ដែលធានាថា កង្វល់ទាំងអស់របស់វិស័យឯកជន និងវិនិយោគិន នឹងត្រូវបានលើកឡើង និងដោះស្រាយជាប់ជាប្រចាំ។
ទី៣. ទីតាំងយុទ្ធសាស្រ្ត និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយកម្ពុជាស្ថិតនៅទីតាំងយុទ្ធសាស្រ្តនៅចំកណ្តាលនៃអាស៊ាន ដែលធ្វើឱ្យកម្ពុជាមានភាពកាន់តែល្អឥតខ្ចោះក្នុងការតភ្ជាប់ទីផ្សារ ខណៈរាជរដ្ឋាភិបាលបានអភិវឌ្ឍមន៍ហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីក ដើម្បីងាយស្រួលដល់ការតភ្ជាប់។
ទី៤. លទ្ធភាពក្នុងការចូលទីផ្សារតំបន់ និងសាកលដ៏ទូលំទូលាយ តាមរយៈកិច្ចព្រមព្រៀងនានា ដូចជាកិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េ និងអេមីរ៉ាតអារ៉ាប់រួមជាដើម។
ទី៥. សេដ្ឋកិច្ចឌីជីថល និងនវានុវត្តន៍ ដោយរាជរដ្ឋាភិបាលទទួលស្គាល់អំពីអំណាចបដិវត្តកម្មនៃឌីជីថលូបនីយកម្ម និងការផ្តល់អទិភាពដល់ការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏រឹងមាំ។ ក្នុងន័យនេះសម្តេចលើកទឹកចិត្តដល់វិនិយោគិនហ្វីលីពិន ក្នុងការធ្វើជាភាពដៃគូរជាមួយកម្ពុជា ក្នុងការកសាងអនាគតឌីជីថលនៅកម្ពុជា។
ទី៦. ថាមពលប្រកបដោយចីរភាព និងកំណើនបៃតង ដោយកម្ពុជាមានការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍន៍ថាមពលប្រកបដោយចីរភាព និងកំណើនបៃតង៕





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន