ព័ត៌មាន
វិស័យឯកជនចាត់ទុកបញ្ជរសាធារណៈចល័តក្រសួងការងារជាកន្លែងផ្តល់ព័ត៌មានពិត និងច្បាស់លាស់
គិតមកដល់ពេលនេះ មានរយៈពេលជាង៣ខែ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឲ្យដំណើរការបញ្ជរសេវាសាធារណៈចល័ត ដើម្បីផ្តល់ព័ត៌មានកាន់តែលម្អិតរបស់ក្រសួងការងារ ទៅជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន។
លោក គាត ពិសិដ្ឋ ប្រធានមន្រ្តីទំនាកទំនងឥណទាន នៃធនាគារ កាណាឌីយ៉ា ក.អ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះថា បញ្ជរសេវាសាធារណៈចល័តនេះ ពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សាធារណៈជន មិនថា ប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ សូម្បីតែកម្មករនិយោជិត បុគ្គលិកធនាគារ កាណាឌីយ៉ា ក៏អាចទទួលដឹងនូវព័ត៌មានសំខាន់ៗផ្លូវការ ដែលអាចទុកជឿទុកចិត្តបាន ជាពិសេសពាក់ព័ន្ធទៅនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកឲ្យដឹងទៀតថា បញ្ជរនេះ ធ្វើឲ្យទាំងកម្មករ និយោជិត បុគ្គលិកធនាគារ ក៏ដូចជាភ្ញៀវដែលចូលមកប្រើប្រាស់ ក៏ មានការសប្បាយ ដោយសារពួកគាត់ងាយស្រួលក្នុងការស្វែងយល់ព័ត៌មាននានារបស់ក្រសួងរកការងារ ដោយចំណេញទាំងពេលវេលា និងប្រើប្រាស់ដោយមិនគិតថ្លៃអ្វីទាំងអស់។
កំពុងរងចាំដាក់ប្រាក់នៅធនាគារ កាណាឌីយ៉ា និងបានស្វែងយល់ព័ត៌មានអំពីបញ្ជរសេវាសាធារណៈចល័ត របស់ក្រសួងការងារ និងបណ្តុះបណ្តាលនេះ លោក ផល្លា ទីលីន ជាពលរដ្ឋរស់នៅក្រុងភ្នំពេញ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងដែរថា ពិតជាសប្បាយចិត្ត និងអរគុណចំពោះរាជរដ្ឋាភិបាល និងក្រសួងការងារ ដែលបានផ្ដួចផ្ដើមបង្កើតឲ្យមានបញ្ជរសេវាសាធារណៈចល័តនេះឡើង ដើម្បីផ្ដល់ផលប្រយោជន៍ពលរដ្ឋគ្រប់រូប ពិសេសសម្រាប់រូបលោកផ្ទាល់ ក៏ដូចជាសិស្សនិស្សិតដទៃទៀតនៅតាមគ្រឹះស្ថានអប់រំ ទទួលបាននូវភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ ពិសេសការទទួលបានជាព័ត៌មានសំខាន់ៗផ្លូវការ ដែលអាចទុកចិត្តបាន និងទាន់ពេលវេលា។
សូមបញ្ជាក់ទៀតថា បញ្ជរសេវាសាធារណៈនេះ មានមុខងារសំខាន់ៗចំនួន១០ មានដូចជា៖ សេវាចុះឈ្មោះស្វែងរកការងារ, សេវាចុះឈ្មោះស្វែងរកបុគ្គលិក, សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ , សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស , សេវាចុះឈ្មោះសមាជិក ប.ស.ស. , បណ្ណ/សៀភៅការងារកម្មករនិយោជិតខ្មែរ, ការផ្តល់ទិដ្ឋាការប្រើប្រាស់កម្មករនិយោជិតវ័យក្មេង, សេវាតាមដានសេវាសាធារណៈក្រសួងការងារ, ប្រអប់បណ្តឹងអនាមិក និងសេវាផ្សេងៗ។ តាមរយៈការដាក់ឱ្យប្រើប្រាស់ទូបញ្ជរខាងលើនេះ នៅតាមគ្រឹះស្ថានអប់រំនានា សិស្ស និស្សិត និងយុវជន បានមើលឃើញថា គឺជាការបង្ខិតឱកាសការងារ ពិភពការងារសំបូរបែប និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងសេវាសាធារណៈផ្សេងៗរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មកកាន់តែជិតសាធារណជន ជាពិសេសយុវជន៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន