ព័ត៌មាន
គណៈប្រតិភូគណៈកម្មការទី១នៃព្រឹទ្ធសភា ចុះឈ្វេងយល់ពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការដោះស្រាយពាក្យបណ្តឹងរបស់ រដ្ឋបាលខេត្តព្រះវិហារ
នៅរសៀលថ្ងៃទី១០ ខែ កុម្ភះ ម្សិលមិញនេះ នៅសាលប្រជុំប្រាសាទព្រះវិហារអគាររដ្ឋ បាលសាលាខេត្តជាន់ទី៣ មានរៀបចំ កិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូគណៈ កម្មការទី១ នៃព្រឹទ្ធសភា ដើម្បីសិក្សាឈ្វេងយល់ពីការអនុវត្តសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានគណៈកម្មការដើម្បីសិក្សា ឈ្វេងយល់ពីការអនុវត្តសិទ្ធិមនុស្ស ការ អនុវត្តច្បាប់ និងដោះស្រាយពាក្យបណ្តឹងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ របស់រដ្ឋបាលខេត្តព្រះវិហារ ។
កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈ ដែលបានគ្រោងទុកដោយ បានធ្វើការ ពិភាក្សាផ្លាស់ប្តូរ យោបល់រវាងគណៈប្រតិភូជាមួយអភិបាល នៃគណៈអភិបាល ខេត្តព្រះ វិហារ, ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលក្រុង-ស្រុក និង មន្ទីរពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានរាយការណ៍អំពីព័ត៌មាន ដែលទទួលបានពីជំនួបនានា នៅក្នុងខេត្ត ក៏ដូចជាស្តាប់របាយការណ៍របស់ខេត្ត និងការដោះស្រាយពាក្យ បណ្តឹង របស់ ប្រជាពលរដ្ឋ។ នៅក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី បាន រាយការណ៍អំពីលទ្ធផល ការងារ ដែលរដ្ឋបាលខេត្តសម្រេចបាន ក្នុងនោះវិស័យជាអាទិភាព ដែលមាន សក្តានុពល សំខាន់ៗក្នុងខេត្ត មានដូចជា វិស័យកសិកម្ម វិស័យរ៉ែ និងថាមពល វិស័យទេសចរណ៍ ជាដើម។
ឯកឧត្តមបានអោយដឹងដែរថា ចំពោះវិស័យដីធ្លី គឺជាកិច្ចការអាទិភាពមួយ ក្នុង ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបានដាក់ចេញផែនការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និង ដាច់ដោយដុំឱ្យ បានចប់សព្វគ្រប់នៅទូទាំងខេត្ត ដោយមានក្បាលដីអាចចេញ បណ្ណ កម្មសិទ្ធិបាន ប្រមាណជាង ៨១ម៉ឺន ក្បាលដី និងបានបែងចែកក្រុម ការងារចុះបញ្ជីចំនួន ០៧ក្រុម ស្មើនឹង ១៣៤នាក់ មន្ត្រីមន្ទីរ ៣៩នាក់ យុវជនស្ម័គ្រចិត្តខេត្ត ៦៦នាក់ និងក្រុម អន្តរាគមន៍ក្រសួងចំនួន២៩នាក់ ដើម្បីសម្រេចបាននូវ ការចុះបញ្ជីដីធ្លីបានទាំងស្រុង និង បញ្ចប់ទំនាស់ដីធ្លីរាំរ៉ាំ នៅក្នុងភូមិសាស្ត្រខេត្តទាំងមូល។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ដោយមានការិយាល័យ ប្រជាពលរដ្ឋជាសេនាធិការ បានយកចិត្តទុកដាក់ជំរុញពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព នៃយន្តការទទួល និង សម្រុះសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធ តុលាការ ពិសេសពាក់ព័ន្ធទំនាស់ដីធ្លី ដោយខិតខំ ដោះស្រាយបញ្ហាទាំងនោះឱ្យអស់ពីលទ្ធភាព និងទប់ ស្កាត់ មិនឱ្យមានវិវាទ ថ្មីៗកើតឡើងថែមទៀត៕











-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន