ព័ត៌មាន
មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំង សំដែងការដឹងគុណចំពោះសម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ ដែលតែងជួយជាសម្ភារៈ ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាក
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទា ហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងប្រមាណ៧១នាក់។
លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងថា៖ សកម្មភាពមនុស្សធម៌របស់កម្លាំងបញ្ជាការដ្ឋានសឹករងកំពង់ឆ្នាំង បានអនុវត្តពេលកន្លងមក តាមអ្វីដែលជាការចង្អុលបង្ហាញ ពីប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ និងគ្រួសារកងទ័ពអតីតយុវជន ដែលជួបការលំបាកនិងជួបការខ្វះខាត និងការចុះជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយនិងគ្រោះហានិភ័យផ្សេងៗ ដែលកើតមានឡើងនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ។ ក្នុងថ្ងៃនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន បាននាំយកមកនូវសម្ភារៈ មានស៊ីម៉ង់ត៍ អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ មី និងសង្កសី សម្រាប់បន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ អតីតយុទ្ធជន និងប្រជាពលរដ្ឋជួបការលំបាកតាមមូលដ្ឋាន ធ្វើយ៉ាងណាពេលប្រជាពលរដ្ឋ និងអតីតយុទ្ធជនមានការលំបាក ត្រូវតែមានកម្លាំងកងទ័ពទៅជួយនៅទីនោះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក របស់សម្ដេចអធិបតីនិងលោកជំទាវបណ្ឌិត និងបានកើតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាននិងពលទាហានទាំងអស់ក្នុងបញ្ជាការដ្ឋានតំបន់ប្រកាសសឹករងកំពង់ឆ្នាំង ដែលបានសហការនិងបានកសាងនូវសមិទ្ធផល ព្រមទាំងបានចុះជួយប្រជាពលរដ្ឋ និងការយកចិត្តទុកដាក់ទៅលើគ្រួសារកងទ័ពនិងអតីតយុវជននីតិសម្បទាក្នុងខេត្តកំពង់ឆ្នាំង ជាពិសេសបានយកចិត្តទុកដាក់ទៅលើការជួយសង្គ្រោះនានានិងការជួបគ្រោះមហន្តរាយនានារបស់ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង។ ក្នុងនាមជាកងកម្លាំងរក្សាការពារសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ រាល់ទុក្ខលំបាកប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់កងកម្លាំង ដែលត្រូវរក្សាឲ្យបានជូនប្រជាពលរដ្ឋ ៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន