ព័ត៌មាន
ស្រ្តីកម្ពុជាបានចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច មានអត្រាខ្ពស់ជាងគេនៅក្នុងតំបន់
ភ្នំពេញ ៖ ស្រ្តីនៅកម្ពុជា មានចំនួន ៧៩ ភាគរយ នៅក្នុងសកម្មភាពសេដ្ឋកិច្ច ដែលមានអត្រាកំណើនខ្ពស់ជាគេនៅក្នុងតំបន់ ក្នុងនោះស្រ្តី ចំនួន ៦៩ ភាគរយ ជាតំណាងអង្គភាពសេដ្ឋកិច្ច និងមាន ៦១ ភាគរយ ជាអ្នកដឹកនាំ និងជាម្ចាស់ក្រុមហ៊ុន និងសហគ្រាសផ្សេងៗនៅ កម្ពុជា បច្ចុប្បន្នស្រ្តីកំពុងមានតួនាទីសំខាន់នៅក្នុងសេដ្ឋកិច្ច។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផល ការងារឆ្នាំ ២០២៤ និងលើកទិសដៅបន្តរបស់ក្រសួងកិច្ចការនារី នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៤ នេះថា ជុំវិញការងារស្រ្តីនៅក្នុង សេដ្ឋកិច្ច ជាពិសេសបញ្ហាសេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងមកក្រសួងកិច្ចការនារីបានអនុវត្តរួចហើយ បានជួយគាំទ្រស្រ្តីដែលធ្វើការងារសេដ្ឋ កិច្ចក្រៅប្រព័ន្ធនៅតាមបណ្តាខេត្ត ក៏ដូចជានៅរាជធានីភ្នំពេញផងដែរ បច្ចុប្បន្នក្រសួងមានគម្រោងថ្មីមួយគឺ មជ្ឈមណ្ឌលអភិវឌ្ឍន៍ សហគ្រិនភាពស្រ្តី ដោយបានធ្វើការជាមួយក្រសួងពាក់ព័ន្ធ និងការជួយស្រ្តីដែលជាម្ចាស់សហគ្រាសលក្ខណៈគ្រួសារ និងសហគ្រាស ខ្នាតតូច កន្លងមកក្រសួងបានបណ្តុះបណ្តាលជាច្រើនវគ្គផងដែរ ។ បញ្ហានេះ ក្រសួងកិច្ចការនារីកំពុងគិតថា ធ្វើយ៉ាងណាជំរុញឱ្យពួក គាត់ទៅចុះបញ្ជីតាមថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានសេវាដ៏ទៃទៀតពីក្រសួងពាក់ព័ន្ធនានា។
លោកជំទាវកិត្តិបណ្ឌិត បន្តថា ចំណែកស្រ្តីនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច, បច្ចុប្បន្នស្រ្តីរបស់កម្ពុជាបានកំពុងចូលរួមយ៉ាងសកម្ម នៅក្នុងវិស័យសេដ្ឋកិច្ច ជាក់ស្តែងមកដល់ពេលនេះ ស្រ្តីដែលចូលរួមក្នុងសេដ្ឋកិច្ចនៅកម្ពុជា គឺមានអត្រាខ្ពស់ជាងគេនៅក្នុងតំបន់ ក្នុងចំនួនប្រមាណ ៧៩ ភាគរយ នៃការចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច ក្នុងនោះបើធៀបនិងអាស៊ាន កម្ពុជាមានអត្រាខ្ពស់ជាងគេ ដែលនេះជាការបង្ហាញឱ្យឃើញថា ស្រ្តីនៅកម្ពុជាកំពុងមានភាពសកម្មនៅក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
ទាក់ទិនសេដ្ឋកិច្ចក្រៅប្រព័ន្ធ, លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បន្តលើកឡើងថា ផ្អែកតាមផែនការយុទ្ធសាស្រ្តជាតិ ស្តីពី ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨, សម្រាប់នៅកម្ពុជាមានចំនួនប្រមាណជិត ៨ លាននាក់ នៃប្រជាជនដែលមាន ការងារធ្វើ ក្នុងនោះប្រជាជនមានការងារធ្វើនៅក្នុងប្រព័ន្ធ មានចំនួនប្រមាណជិត ១.១ លាននាក់ ខណៈអ្នកដែលធ្វើការងារនៅក្នុង វិស័យក្រៅប្រព័ន្ធ មានចំនួនជាង ៦ លាននាក់។ លោកជំទាវកិត្តិបណ្ឌិត បន្តថា ជុំវិញបញ្ហានេះហើយដែលរាជរដ្ឋាភិបាលចាប់អារម្មណ៍ ព្រោះវាពាក់ព័ន្ធនិងរាជរដ្ឋាភិបាលលើបញ្ហាពន្ធដារ និងការគិតគូរទៅដល់កិច្ចការពារសិទ្ធ និងកិច្ចការពារផលប្រយោជន៍របស់ពួកគាត់ ផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី













-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន