ព័ត៌មាន
អភិបាលខណ្ឌ៧មករា ប្រជុំដាក់ផែនការដល់មន្រ្តីពាក់ព័ន្ធបន្តយកចិត្តទុកដាក់បញ្ហាសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ជាបញ្ហាចម្បង
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌ៧មករាបានប្រជុំដាក់ផែនការនិងជំរុញឲ្យមន្ត្រីពាក់ព័ន្ធយកចិត្តទុកដាក់បន្តទៀតពីបញ្ហាសណ្ដាប់ធ្នាប់ តាមដងផ្លូវសាធារណៈ ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។
កិច្ចប្រជុំនេះបានធ្វើនៅរសៀលថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០២៥ ដឹកនាំកិច្ចប្រជុំដោយ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា មានការចូលរួមពីលោកអភិបាលរង លោកអធិការ លោក មេបញ្ជាការលោក លោកស្រីចៅសង្កាត់ លោកនាយប៉ុស្តិ៍ និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្រោមឱវាទ។
លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានលើកឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពថា មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងបន្តយកចិត្តទុកដាក់ពីបញ្ហា បរិស្ថានអនាម័យសណ្ដាប់ធ្នាប់សាធារណៈ និងបញ្ហាសន្តិសុខនេះឲ្យបានល្អប្រសើរ ដើម្បីរំដោះចិញ្ចើមផ្លូវក៏ដូចជាការរក្សាចិញ្ចឹមផ្លូវសម្រាប់អ្នកថ្មើរជើងនិងបរិស្ថានអនាម័យល្អនោះតាមដងផ្លូវនិងមូលដ្ឋានខណ្ឌទាំងមូល។
លោកអភិបាលក៏បានបន្តលើកឡើងថា ពាក់ព័ន្ធសណ្ដាប់ធ្នាប់នេះ ជំហានដំបូងលោកអភិបាលដកបទពិសោធន៍ ដោយយកមហាវិថីព្រះមុន្នីរ៉េត ជាគំរូ សម្រាប់មូលដ្ឋានខណ្ឌ៧មករា ដោយកម្លាំងគណៈបញ្ជាការឯកភាព កម្លាំងសណ្ដាប់ធ្នាប់ យកចិត្តទុកពីបញ្ហាសណ្ដាប់ធ្នាប់ ការរៀបចំការ៉ូឡាថ្មីឡើងវិញ ដើម្បីរក្សារចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង និងសោភ័ណភាពតាមដងផ្លូវផងដែរ។ បន្ថែមទៀតនោះ លោកអភិបាលក៏បន្តយកចិត្តទុកដាក់ផងដែរ ពីសណ្ដាប់ធ្នាប់តាមច្រកឌឿងហែម(ផ្លូវតូចៗខាងក្នុង) ត្រូវតែមានសណ្ដាប់ធ្នាប់ល្អ និងអាចធ្វើចរាចរណ៍បាន ជាពិសេសគិតពីសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។
លោកអភិបាលក៏បានបន្តលើកឡើងនិងសំណូមពរដល់ប្រជាពលរដ្ឋក៏ដូចជាអាជីវករទាំងអស់ដែលប្រកបអាជីវកម្មរំលោភលើចិញ្ចើមផ្លូវសាធារណៈ សូមចូលរួមសហការជាមួយអាជ្ញាធរដើម្បីរៀបចំសណ្ដាប់ធ្នាប់ចិញ្ចឹមផ្លូវឲ្យមានបរិស្ថានអនាម័យល្អ។
គួរបញ្ជាក់ផងដែរ កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជំរុញដល់ អភិបាលរាជធានី ខេត្ត ជាពិសេសអភិបាលទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ពីបញ្ហាសណ្ដាប់ធ្នាប់៕
អត្ថបទ៖ កុម្ភៈ









-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ