ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យជួយជំរុញ និងគាំទ្រទីម័រលេស្ដ ចូលជាសមាជិកអាស៊ាន!
នៅក្នុងជំនួប ជាមួយអគ្គលេខាធិការអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីសមាជិកភាព របស់ទីម័រលេស្ដ នៅក្នុងតំបន់អាស៊ាន ដោយសម្ដេចតេជោ បានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ រយៈពេល ១១ឆ្នាំហើយ។
នៅក្នុងជំនួប ជាមួយអគ្គលេខាធិការអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីសមាជិកភាព របស់ទីម័រលេស្ដ នៅក្នុងតំបន់អាស៊ាន ដោយសម្ដេចតេជោ បានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ រយៈពេល ១១ឆ្នាំហើយ។
ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ដាតុ លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរងចំនួន ៣រូបទៀត ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២២នេះ នាវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទីម័រលេស្ដ បានរង់ចាំចូលជាសមាជិកអាស៊ាន រយៈពេលយូរណាស់ហើយ។ ដូច្នេះសម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យអគ្គលេខាធិការអាស៊ាន ជួយជំរុញ និងគាំទ្រដល់ការងារនេះ ជាពិសេសធ្វើយ៉ាងណា ឲ្យទីម័រលេស្ដអាចចូលជាសមាជិកអាស៊ាន នាពេលខាងមុខនេះ។
នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់អគ្គលេខាធិការអាស៊ាន ពិនិត្យទៅលើការកសាងសមត្ថភាព និងការវាយតម្លៃទៅលើប្រទេសទីម័រលេស្ដ ព្រោះកន្លងមានការសិក្សា និងស្វែងរកការពិត និងវាយតម្លៃទៅលើប្រទេសមួយនេះ ពីផ្នែកសហគមន៍នយោបាយសន្តិសុខអាស៊ាន។ ប៉ុន្តែផ្នែកសង្គមសេដ្ឋកិច្ច និងសង្គមវប្បធម៌អាស៊ាន មិនទាន់មានការសិក្សា និងវាយតម្លៃនៅឡើយទេ។

ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យមានការខិតខំ ធ្វើយ៉ាងណាពន្លឿនឲ្យប្រទេស ទីម័រលេស្ដ ចូលជាសមាជិកអាស៊ាន នាពេលខាងមុខនេះ។ លោកបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ទៀតថា «នេះជាចំណុចសំខាន់ ចំពោះទីម័រលេស្ដ ពីព្រោះទីម័រលេស្ដ បានរង់ចាំយូរហើយ អញ្ចឹងមិនគួរ បន្តរង់ចាំយូរទៀតទេ»៕
អត្ថបទពី៖ KPT
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧