ព័ត៌មាន
រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ពុំមានការប្តូរឈ្មោះ «សួនព្រះរាជដំណាក់» នោះឡើយ
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ បានចេញសេចក្ដីបំភ្លឺដល់បងប្អូនសាធារណជនថា ករណីបងប្អូនប្រជាពលរដ្ឋលើកឡើងជុំវិញសួនព្រះរាជដំណាក់ គឺពុំមានការប្តូរឈ្មោះសួនព្រះរាជដំណាក់នោះឡើយ ពីព្រោះសួនព្រះរាជដំណាក់ ត្រូវបានក្រសួងព្រះបរមរាជវាំងរៀបចំរចនាបថកែលម្អ អមដោយរូបចម្លាក់មេទ័ពទាំង១២កាលពីជំនាន់មុន និងព្រះវិហារព្រះអង្គចេកព្រះអង្គចមដែលបានរៀបចំធ្វើរបងព័ទ្ធជុំវិញរួចរាល់ជាស្ថាពរកាលពីខែតុលា ឆ្នាំ២០២២ ហើយបរិវេណទាំងអស់ដែលស្ថិតនៅក្នុងរបង គឺជាកម្មសិទ្ធិរបស់ព្រះរាជដំណាក់ ដោយពុំមានជនណាអាចប៉ះពាល់បានឡើយ។
រដ្ឋបាលខេត្តសៀមរាប បានចេញមុខបញ្ចាក់បែបនេះ បន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃកន្លងមក មានសាធារណជនមួយចំនួនបានបញ្ចេញមតិយោបល់ជាច្រើន តាមបណ្តាញ-សង្គមថា មានការប្តូរឈ្មោះសួនព្រះរាជដំណាក់ខេត្តសៀមរាប។
រដ្ឋបាលខេត្តបញ្ជាក់បន្ថែមថា ចំពោះសួនផ្សេងៗទៀតដែលមិនស្ថិតនៅក្នុងរបងគឺជាសួនពុំទាន់មានឈ្មោះផ្លូវការនៅឡើយទេ ដែលប្រជាពលរដ្ឋនិយមហៅថា សួនបឹងកាឡូ ឬសួនល្ខោនហូថែល។
រដ្ឋបាលខេត្តបន្ថែមថា ពាក់ព័ន្ធនឹងសួនតេជោសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ និងផ្តល់ជាអនុសាសន៍ដល់ រដ្ឋបាលខេត្តថា “សួនតេជោសន្តិភាព” គួរបានសិក្សាទីតាំងមួយដែលធំទូលាយក្នុងការរៀបចំសាងសង់ ដែលស្ថិតនៅក្នុងក្រុងសៀមរាបដើម្បីដាក់បង្ហាញពីប្រវត្តិនៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលធ្វើឱ្យប្រទេសយើងមានសុខសន្តិភាពមកដល់ថ្ងៃនេះ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តត្រូវរៀបចំកែលម្អសោភណភាព នៃសួនទាំងអស់ដែលនៅជុំវិញសួនព្រះរាជដំណាក់ (ដែលប្រជាពលរដ្ឋនិយមហៅថា សួនបឹងកាឡូ ឬ សួនហ្គ្រេនហូថែល) ឱ្យកាន់តែស្រស់ស្អាត ដើម្បីលើកកម្ពស់កិត្យានុភាពអង្គព្រះមហាក្សត្រ ជាទីគោរព សក្ការៈនៃយើងទាំងអស់គ្នា។
បន្ថែមលើសពីការកែលម្អក៏បង្កើតភាពទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិការរៀបចំសួនត្រូវមានកន្លែងសម្រាប់ប្រជាពលរដ្ឋអាចហាត់ប្រាណបានច្រើន និងសម្រាប់ប្រារព្ធ កម្មវិធីល្អៗជាច្រើនដែលនឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាជនខេត្តសៀមរាប។
រដ្ឋបាលខេត្ត និងជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប ព្រមទាំងសាធារណជន សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើការរៀបចំការកែលម្អសួននេះបន្ថែមទៀត។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តក៏សូមថ្លែងអំណរគុណដល់បងប្អូនសាធារណជនទាំងអស់ ដែលបានចូលរួមផ្តល់មតិយោបល់ក្នុងន័យស្ថាបនា និងការអភិវឌ្ឍខេត្ត៕









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន