ព័ត៌មាន
កាកបាទក្រហមកម្ពុជាបូកសរុបការងារយុវជន និងអ្នកស្ម័គ្រចិត្ត ឆ្នាំ២០២៤ និងទិសដៅការងារបន្ត
កាកបាទក្រហមកម្ពុជា រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរយៈពេល២ថ្ងៃ (១២-១៣ កុម្ភៈ ២០២៥) នៅទីស្នាក់ការកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា និងអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីទីស្នាក់ការកណ្តាល សមាជិកគណៈកម្មាធិការសាខា-មន្ត្រីសាខា ទទួលបន្ទុកការងារយុវជន និងអ្នកស្ម័គ្រចិត្តទាំង២៥ សាខារាជធានីខេត្ត និងទីប្រឹក្សាយុវជន យុវជន កាកបាទក្រហមកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ សរុបទាំងអស់ចំនួន ១៧៥នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម យូឡាណា អគ្គលេខាធិការរងទី២ បានមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេប ស្តីពីកាងារយុវជន កាកបាទក្រហមកម្ពុជា ឆ្នាំ២០២៤ និងទិសដៅការងារបន្ត នៅតាមបណ្តាសាខាទាំង២៥ ដែលក្នុងរបាយការណ៍នោះ បានឆ្លុះបញ្ចាំងពីសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា នៃសាខាទាំង២៥ ដែលបាននិងកំពុងអនុវត្ត ដោយបន្ស៊ីទៅនឹងយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ទោះបីជាមានបញ្ហាប្រឈមមួយចំនួនក្តី តែសាខាភាគច្រើន នៅតែសម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

បន្ទាប់ពីបានស្តាប់របាយការណ៍រួច ឯកឧត្តម ពិត ចំណាន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន ជូនចំពោះសមាជិកនៃអង្គពិធីទាំងអស់ ព្រមទាំងបញ្ជាក់ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គឺផ្តល់តម្លៃខ្ពស់ ចំពោះសកម្មភាពរបស់យុវជន កាកបាទក្រហមកម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរចំពោះ យុវជន រួមជាមួយទីប្រឹក្សាយុវជនទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ និងការសិក្សារបស់និស្សិត និងសមាជិកសមាជិកាយុវជនទាំងអស់ មិនទុកយុវជនណាម្នាក់ចោលប្រកបដោយឆន្ទៈខ្ពស់ និងស្មារតីចែករំលែកក្តីស្រឡាញ់។ ជាមួយគ្នានេះដែរ ឯកឧត្តម បានថ្លែងនូវអំណរគុណ និងការកោតសរសើរ សាខាទាំង២៥ គ្រឹះស្ថានឧត្តមសិក្សា និង ក្រុមប្រឹក្សាភិបាល នៃបណ្តាញក្លឹបយុវជន កាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលើកកម្ពស់តម្លៃ នៃការអប់រំនិងបានរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងថែមទាំងបានបរិច្ចាគនូវធនធាន ដ៏សប្បុរសឧបត្ថម្ភគាំទ្រដល់ កាកបាទក្រហមកម្ពុជា គ្រប់កាលៈទេសៈ។

ទៅតាមរបៀបវារៈនៃកិច្ចប្រជុំ សមាជិកសមាជិកាទាំងអស់ បានបែងចែកជា៦ក្រុមពិភាក្សា ដើម្បីពិភាក្សាស្វែងរកចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយរួមគ្នា រវាងអនុសាខា/សាខា គ្រឹះស្ថានឧត្តមសិក្សា និងថ្នាក់កណ្តាល ដោយមានការសម្របសម្រួលពី លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខារងទី១។ ការបែងចែកជាក្រុមនេះគឺ ដើម្បីទទួលយកនូវរាល់សំណូមពរ ដែលតំណាងអនុសាខា/សាខា និងក្លឹបយុវជននីមួយៗបានលើកឡើង ហើយចាត់ទុកថារាល់មតិយោបល់ទាំងអស់ គឺពិតជាមានសារសំខាន់ ក្នុងការចងក្រងធ្វើជារបាយការណ៍ប្រកបដោយគុណភាព និងលើកទិសដៅអនុវត្តការងារបន្ត ជាពិសេសនោះគឺផែនការសកម្មភាពឆ្នាំ២០២៥ របស់យុវជន កាកបាទក្រហមកម្ពុជា ដែលនឹងប្រមូលនូវធាតុចូលសំខាន់ៗ សម្រាប់លើកទិសដៅការងារបន្តឆ្នាំ២០២៥ ប្រកបដោយប្រសិទ្ធភាព និងលទ្ធផលកាន់តែប្រសើរ៕ អត្ថបទៈ សំ ងីម











-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ