ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ រាជរដ្ឋាភិបាលកំពុងកសាងនូវមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីសម្រេចជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ថា រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានកំពុងជំហានយ៉ាងស្វាហាប់ ប្រកបដោយ ថាមពល ដោយបានកំពុងនាំកម្ពុជាដើរលើវិថីនៃការអភិវឌ្ឍន៍ វឌ្ឍនៈភាព និងកសាងបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការឈានទៅសម្រេច បាននូវមហិច្ឆិតាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់ក្រសួងកិច្ចការនារី នៅថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ដ៏ប៉ិនប្រសព្វ ប្រាកដនិយម និងជាក់ស្តែងនិយម ក្នុងបេសកម្មដ៏ឧត្តុងឧត្តម្ភជាប្រវត្តិសាស្រ្តរបស់ខ្លួន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានកំពុងនាំសង្គមជាតិនៃកម្ពុជា ដើរលើវិថីនៃការអភិវឌ្ឍន៍ វឌ្ឍនៈភាព និងកសាង បាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃការឈានទៅសម្រេចបាននូវមហិច្ឆិតា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ លើកឡើងបន្ថែមថា ជុំវិញការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ ២០៥០ បើមើលកំណត់ត្រា ប្រវត្តិសាស្រ្តនៅលើក្នុងពិភពលោក គឺមានតែប្រទេសកូរ៉េមួយគត់ ដែលសម្រេចបានពីប្រទេសមានចំណូលមធ្យម ក្លាយទៅប្រទេស អភិវឌ្ឍន៍ ខណៈប្រទេសលើពិភពលោកជាច្រើនទៀតដូចជានៅអឺរ៉ុប ឬសហរដ្ឋអាមេរិក ក៏មិនអាចសម្រេចបានតាមចក្ខុវិស័យនៅក្នុង រយៈពេល ២៥ ឆ្នាំនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងបន្ថែមថា ជុំវិញបញ្ហានេះសម្រាប់កម្ពុជា តើអាចសម្រេចបានតាមចក្ខុវិស័យរបស់ខ្លួន ដែរឬ ទេ? ឯកឧត្តម បន្តថា រឿងឆ្នាំ ២០៥០ លឿនឬក៏យឺតយ៉ាងណា វាគឺជារឿងមួយមិនសូវធំដុំប៉ុន្មាននោះទេ សំខាន់គឺយើងត្រូវមានឆន្ទៈ និង ស្មារតីដើរឆ្ពោះទៅរកអ្វីដែលខ្ពង់ខ្ពស់ និងរុងរឿង ។ ចំណែកមួយចំណុចទៀត យើងត្រូវចាប់ផ្តើមពីពេលនេះទៅដល់ឆ្នាំ ២០៥០ ឱ្យវារឹងមាំ និងប្រកបដោយភាពធន់។

ជុំវិញការក្លាយជាប្រទេសអ្នកមាននេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្តថា ប្រទេសជាតិមួយដែលមានពិពិធកម្មសេដ្ឋកិច្ច រឹងមាំរឹងមាំ វាគឺជាមូលដ្ឋានមួយដែលមានកម្រិតតម្លៃបន្ថែមខ្ពស់ ហើយម្ខាងទៀត, គឺជាសេដ្ឋកិច្ចមួយដែលមានភាពប្រកួតប្រជែងលើ ទីផ្សារអន្តរជាតិ ដែលបញ្ហាចំណែកតម្លៃលើមុខទំនិញវិញ ជាទំនិញដែលមានគុណភាព និងមានតម្លៃថោកសមរម្យ មានសេវាល្អ និងប្រកប ដោយភាពទាក់ទាញដូចជា៖ វិស័យវិនិយោគ ពាណិជ្ជកម្ម និងវិស័យទេសចរណ៍ជាដើម ត្រូវតែមានលក្ខណៈប្រកួតប្រជែង៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន