ព័ត៌មាន
លោកព្រហ្មម៉ារិន្ទនិវត្តជនគំរូក្នុងការរៀបចំផែនការសេដ្ឋកិច្ចគ្រួសារ
ស្វាយរៀង ៖ លោកព្រហ្ម ម៉ារិន និវត្តជន ត្រូវបានរដ្ឋបាលឃុំ និងពលរដ្ឋនៅក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង(តំបន់ផ្ទះ៤០០ខ្នង)ចាត់ទុកជាជនគំរូ ក្នុងការរស់នៅនិងរៀបចំផែនការកសាងសេដ្ឋកិច្ចគ្រួសារ បន្ទាប់ពីលោកទទួលបានរបបផ្ទះនិង ដីសេដ្ឋកិច្ចគ្រួសារពីរាជរដ្ឋាភិបាលកន្លងមក។
លោកព្រហ្ម ម៉ារិន បានបញ្ជាក់ប្រាប់ទូរទស្សន៍ btv នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះឲ្យដឹងថាការដែលលោកទទួលបានការកោតសរសើរពីរដ្ឋបាលឃុំ ក៏ដូចជាពលរដ្ឋនៅក្នុងតំបន់ផ្ទះ៤០០ខ្នង មកពីលោកនិងគ្រួសារលោកបានរៀបចំភូមិដ្ឋាន នឹងធ្វើការងារបង្ករបង្កើតផលនៅលើផ្ទៃដីដែលរាជរដ្ឋាភិបាលចែកផ្ដល់ជូនដល់អតីតយុទ្ធជន និងចិញ្ចឹមសត្វដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារបន្ថែមលើគោលរបបដែលរាជរដ្ឋាភិបាលផ្ដល់ជូនដល់អតីតយុទ្ធជន ជានិវត្តជន ។សំឡេង……
សូមបញ្ជាក់ថា ផ្ទះគោលនយោបាយ ដែលរាជរដ្ឋាភិបាលចែកផ្តល់ជូនអតីតយុទ្ធជន របួសពិការ និងគ្រួសារអតីតយុទ្ធជនពលី ពិការ និងមរណះនៅខេត្ត រហូតមកដល់បច្ចុប្បន្ននេះមានចំនួនជាង៥០០ខ្នង ខណៈដែលនិវត្តន៍ជនជាអតីតយុទ្ធជន បានចូលមករស់នៅនិងបង្កបង្កើនផលជាបន្តបន្ទាប់ ក្រោមការឧបត្ថម្ភពីរដ្ឋបាលខេត្តមន្ទីរអង្គភាពពាក់ព័ន្ធពូជបន្លែ និងដំណាំហូបផ្លែធ្វើឲ្យជីវភាពនិវត្តជនជាអតីតយុទ្ធជនរស់នៅមានជីវភាពល្អប្រសើរ។ ដោយ ៖ ភា សារិទ្ធ





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន