ព័ត៌មាន
ថ្នាក់ដឹកនាំមន្ត្រីរាជការព្រះសង្ឃពុទ្ធបរិសទ័ខេត្តស្វាយរៀងប្រារព្វពិធីបុណ្យមាឃបូជា
ស្វាយរៀង ៖ ថ្នាក់ដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ ពុទ្ធបរិសទ័ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៥ដឹកនាំដោយលោកញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង រួមនឹងព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំង តាជី យាយជី សីលវន្ត សីលវត្តី ពុទ្ធបរិសទ័ប្រមាណជាង៦០០អង្គ/នាក់ បាននិមន្តនិងអញ្ជើញមកជួបជុំ ដើម្បីប្រារព្វពិធីបុណ្យមាឃបូជា ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅវត្តជម្ពូប្រឹក្សា សង្កាត់សង្ឃ័ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង បានមានប្រសាសន៏បញ្ជាក់ថា ពិធីបុណ្យមាឃបូជា គឺជាបុណ្យរបស់ជាតិ ហើយមានសារៈសំខាន់ ចំពោះអ្នកដែលកាន់សាសនាព្រះពុទ្ធ ក្នុងទូទាំងពិភពលោក តែងតែបានប្រារព្ធពិធីធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់អភិសក្ខិតសមយ័ទាំងពីរនៃព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៏មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គបានប្រកាសដាក់ព្រះជន្មាយុសង្ខា ។
សូមបញ្ជាក់ថាការប្រារព្វពិធីបុណ្យនេះ គឺធ្វើឡើងស្របតាមប្រទេសមានសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដឹកនាំកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍន៏ ។ ដោយ ៖ ភា សារិទ្ធ






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន