ព័ត៌មាន
ពានសម្ដេចតេជោ-ថ្នាក់ជាតិ៖ មហាផ្ទៃបានត្រឹមខកចិត្ត ក្រោយស្មើណាហ្គា ក្នុងជំនួបកាត់ក្ដី ខណៈ ISI ឈ្នះត្បូងឃ្មុំ ៣-០
ទីបំផុតសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ បានធ្លាក់ត្រឹមវគ្គជម្រុះ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ បន្ទាប់ពីបានត្រឹមស្មើក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ២-២ ក្នុងជំនួបកាត់សេចក្ដីជើងទី២ ។ រីឯក្រុម ISI ដង្កោសែនជ័យ បានយកឈ្នះក្រុមជើងឯកថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ៣-០ ក្នុងជំនួបជើងទី១ នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សម្រាប់ជំនួបកាត់សេចក្ដីនៅកីឡដ្ឋានខេត្តកំពង់ស្ពឺ បន្ទាប់ពីលេងបាន ៦នាទី កីឡាករ អឹម សំអូន បានរកគ្រាប់បាល់នាំមុខឲ្យក្រុមណាហ្គាវើលដ៏ ១គ្រាប់មុន ខណៈប្រមាណ ២នាទីក្រោយមក មហាផ្ទៃ ក៏តាមស្មើវិញ ពីការបញ្ចប់ទីដ៏ល្អរបស់កីឡាករ សាន បូរ៉ា នៅនាទីទី៨ មុនកីឡាករ Hugo Kametani បន្ថែមគ្រាប់នាំមុខជាថ្មីឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី២៩ ។ បន្ទាប់មកក្រុមទាំងពីរ ក៏បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសក្រុមភ្ញៀវមហាផ្ទៃ ដែលត្រូវការឈ្នះ ដើម្បីរក្សាឱកាសឡើងវគ្គបន្ដ ។
រហូតដល់នាទី៧៩ កីឡាករ ម៉ូន រ៉ាដូ ក៏រកបានគ្រាប់តាមស្មើជាថ្មី ឲ្យក្រសួងមហាផ្ទៃ តែក៏ជាគ្រាប់បាល់ចុងក្រោយក្នុងការប្រកួតដ៏តានតឹងនេះផងដែរ ដោយលទ្ធផល ២-២ បានរក្សាដល់ចប់ការប្រកួតពេញម៉ោង នាំឲ្យឱកាសប្រជែងកៅអីវគ្គបន្ដរបស់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ត្រូវបានបញ្ចប់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីសរុបលទ្ធផលទាំង ២ជើង ចាញ់ណាហ្គាវើលដ៏ ៣-២ ដ្បិតជើងទី១ ពួកគេបានរងបរាជ័យក្នុងដី ១-០ ។ ការណ៍នេះ ណាហ្គាវើលដ៏ នឹងត្រូវឡើងទៅជួបក្រុមភ្នំពេញក្រោន នៅវគ្គ ៨ក្រុមចុងក្រោយ ។

ដោយឡែកជំនួបជើងទី១ រវាងក្រុមជើងឯកថ្នាក់ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ និង ISI ដង្កោសែនជ័យ បានដំណើរការប្រកួតស្ទើរចប់វគ្គទី១ ទើបមានគ្រាប់បាល់កើតឡើង ដោយកីឡាករ ចាន់ សីលា ដែលរកបានគ្រាប់នាំមុខឲ្យក្រុមភ្ញៀវ នៅនាទី៤៥+២ ។ លុះចូលវគ្គទី២ ក្រុមដំរីជ័យ ដែលស្ទើរប្រើប្រាស់កីឡាករខ្មែរសុទ្ធនេះ បានបន្ថែម ២គ្រាប់ទៀត ដោយកីឡាករ យ៉ា ម៉ាត់ នៅនាទី៦៧ និងកីឡាករ កែវ សារ៉ាត នៅនាទី៧៦ ដើម្បីបង្កើនឱកាសឡើងវគ្គបន្ដ មុនជំនួបកាត់សេចក្ដីជើងទី២ នៅតំបន់វេងស្រេង នាថ្ងៃទី១៩ ខែកុម្ភៈខាងមុខ ។
គួរដឹងថា ប្រសិនបើ ISI ដង្កោសែនជ័យ បន្ដលទ្ធផលល្អនៅជើងទី២ ពួកគេនឹងត្រូវឡើងទៅជួបក្រុមបឹងកេត នៅវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីក្រុមនាគខៀវ បានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ១៨-១ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ កាលពីថ្មីៗកន្លងទៅ ៕ អត្ថបទ លី ឈុនឡា

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន