ព័ត៌មាន
កម្ពុជាជំរុញកម្មវិធីបណ្តុះបណ្តាលជំនាញរថយន្តអេឡិចត្រូនិក ដើម្បីទាក់ទាញអ្នកវិនិយោគ
ភ្នំពេញ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin-Pyo) អតីតប្រធានរដ្ឋសភា សាធារណរដ្ឋកូរ៉េ និងជាប្រធានក្រុមប្រឹក្សាអង្គការដើម្បីពិភពលោកទាំងអស់គ្នា(Global Together) នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ភាគីទាំងពីរបានលើកឡើងពីការគាំទ្រលើកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស ជាពិសេសផ្នែករថយន្តអេឡិចត្រូនិក សម្រាប់អភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា។
ឯកឧត្តម ហេង សួរ រំពឹងថា តាមរយៈកម្មវិធីបណ្តុះបណ្តាលនេះ នឹងអាចជួយទាក់ទាញអ្នកវិនិយោគកូរ៉េ មកកម្ពុជាបន្ថែមទៀត ដោយសារកម្ពុជាមានសិស្សដែលចេះជំនាញបច្ចេកទេស ដូចសិស្សនៅកូរ៉េដែរ។ ទន្ទឹមនេះ ឯកឧត្តម ក៏មើលឃើញថា ពេលដែលកម្ពុជាមានសិស្សមានជំនាញបច្ចេកទេសច្រើន គឺជាកត្តាដ៏ល្អប្រសើរដែលអាចគាំទ្រដល់គំនិតផ្តួចផ្តើមបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ នៅកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តម បានថ្លែងបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រៀមខ្លួនជាស្រេចចំពោះសំណូមពរជាក់ស្តែង និងកិច្ចសហប្រតិបត្តិការ សម្រាប់គំនិតផ្តួចផ្តើមរវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េ។
ជាការឆ្លើយតប ឯកឧត្តម គីម ជីនផ្យូ បានបង្ហាញការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការ រវាងសាធារណរដ្ឋកូរ៉េជាមួយរាជរដ្ឋាភិបាលកម្ពជា ក៏ដូចជារវាងវិទ្យាស្ថានពហុបច្ចេកទេសកូរ៉េ ជាមួយវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា(NPIC) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅលើកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសផ្នែករថយន្តអេឡិចត្រូនិក ដែលនឹងចូលរួមអភិវឌ្ឍកម្លាំងពលកម្មជំនាញបច្ចេកទេស នៅកម្ពុជា។ ឯកឧត្តម សង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ KOICA និងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នឹងជំរុញឱ្យកម្មវិធីបណ្តុះបណ្តាលនេះទទួលបានផ្លែផ្កា ជាមួយនឹងការអភិវឌ្ឍកម្លាំងពលកម្មជំនាញបច្ចេកទេសនៅកម្ពុជា ដែលអាចបំពេញតម្រូវការរបស់អ្នកវិនិយោគបរទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ