ព័ត៌មាន
កសិករស្រុកចន្ទ្រា ខេត្តស្វាយរៀង ថ្លែងអំណរគុណដល់កងទ័ពចុះបូមទឹកដាក់ស្រែប្រាំងពួកគាត់ទាន់ពេលវេលា
បងប្អូនប្រជាកសិកររស់នៅឃុំស្វាយចេក និងឃុំមួយចំនួនទៀត នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង បានថ្លែងអំណរគុណយ៉ាងខ្លាំងដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបញ្ជូនកងកម្លាំងកងពលតូចដឹកជញ្ជូនលេខ៩៩ នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិចុះអន្តរាគមន៍បូមទឹកសង្រ្គោះស្រែប្រាំងជូនដល់ពួកគាត់ ខណៈស្រែរបស់ពួកគាត់កំពុងខ្វះខាតទឹកស្រោចស្រព ហើយកំពុង ប្រឈមនឹងការខូចខាតនោះ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV បងប្អូនប្រជាកសិករទាំងនោះបានលើកឡើងថា ពួក កាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំងក្រោយឃើញស្រែរបស់ពួកគាត់មានសង្ឃឹមឡើងវិញ បន្ទាប់ពីកងកម្លាំង កងពលតូចដឹកជញ្ជូនលេខ៩៩ បានយកម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងមកជួយបូមទឹកពីទន្លេ បង្ហូរដាក់មកបន្លាយហើយបូមបញ្ជូនដាក់ស្រែពួកគាត់បន្តទៀត ដោយមិនគិតថ្លៃសូម្បីតែមួយរៀលនោះ។
បងប្អូនប្រជាកសិករទាំងនោះបានរៀបរាប់ទៀតថា ពួកគាត់បានធ្វើស្រូវមួយរដូវរួចមកហើយ ប៉ុន្តែ កាលពីរដូវវស្សាបានលិចលងអស់គ្មានសល់ ទើបបានជាពួកគាត់សម្រេចធ្វើស្រូវប្រាំងមួយរដូវទៀត បើទោះបីពួកគាត់ដឹងថាអាចប្រឈមនឹងកង្វះទឹកស្រោចស្រពក្តី។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពួកគាត់លែង បារម្ភបន្តទៀតហើយ ដោយសារតែសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ខ្ពស់ដល់ចំពោះទុក្ខលំបាករបស់ប្រជាកសិករ ហើយបានបញ្ជូនក្រុមការងារឲ្យមកជួយពួកគាត់ទាន់ពេលវេលា ជាក់ស្តែងបងប្អូនកងកម្លាំងកងពលតូចដឹកជញ្ជូនបានមកជួយបូមទឹកជូនពួកគាត់ទាំងយប់ទាំងថ្ងៃដោយមិនគិតពីការនឿយហត់នោះឡើយ។
សូមបញ្ជាក់ថា ក្រោយមានបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ ដោយគោរពបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបការសង្គ្រោះ គ្រោះមន្តរាយក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន កាលពីថ្ងៃទី២ ខែកុម្ភៈកន្លងទៅថ្មីៗនេះ បានដឹកនាំកម្លាំងទ័ពចំនួន១៥០នាក់ រួមនិងម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ទុយោបូមទឹក ចប បង្គី និងសម្ភារៈចាំបាច់មួយចំនួន ចុះជួយអន្តរាគមន៍ដោយផ្ទាល់ជាមួយអាជ្ញាធរស្រុកចន្ទ្រា ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលកំពុងប្រឈមនិងកង្វះទឹកស្រោចស្រព ខណៈរហូតមកដល់ពេលនេះ កងកម្លាំងបានជួយសង្រ្គោះស្រូវប្រាំងពួកគាត់ឲ្យរួចផុតពីការខូចខាតបានជិតមួយពាន់ហិកតា ហើយនោះ៕ អត្ថបទ៖ បាន ចក់













-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ