ព័ត៌មាន
សហគមន៍កសិកម្មពុទសាមគ្គីវឌ្ឍនៈមានជ័យ ជំរុញផលិតកម្មល្ងសរីរាង្គ និងកសិអេកូឡស៊ី ដើម្បីបង្កើនទិន្នផល និងប្រាក់ចំណូលរបស់កសិករ
ដំណាំល្ងដំណាំកសិផលមួយប្រភេទ ដែលប្រជាកសិករខ្មែរនិយមដាំដុះ ព្រោះវាមានសារធាតុចិញ្ចឹមជាច្រើន ដែលមានប្រយោជន៍ដល់សុខភាពមនុស្ស និងសត្វ។ ក្នុងនោះមានដូចជា ប្រូតេអីន ជាតិដែក កាល់ស្យូម កាបូនអ៊ីដ្រាត និងវីតាមីន B1 ជាដើម។ លើសពីនេះ ល្ងជាដំណាំដែលសម្បូរទៅដោយប្រេង (៥០%) ដែលគេអាចយកទៅចម្រាញ់ជាប្រេងឆា និងជាវត្ថុធាតុដើមសម្រាប់ផលិតផលផ្សេងៗទៀត។
ទោះបីជាដំណាំល្ងមានអត្ថប្រយោជន៍ច្រើនយ៉ាងនេះក៏ដោយ ការដាំដុះ ល្ងតាមបែបប្រពៃណីរបស់កសិករនាពេលបច្ចុប្បន្ននៅមានកម្រិតដោយសារតែបញ្ហាប្រឈមមួយចំនួនដូចជា គុណភាពដីកាន់តែចុះថយ ការបំផ្លាញពីសត្វល្អិត និងជំងឺរាតត្បាត កង្វះខាតបច្ចេកទេសដាំដុះ ដែលនាំឱ្យថ្លៃដើមផលិតកម្មខ្ពស់ និងទិន្នផលទាប លើសពីនេះ ទីផ្សារសម្រាប់ដំណាំល្ងនៅមានកម្រិត។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងលើកកម្ពស់ជីវភាពកសិករសហគមន៍ មន្ត្រីជំនាញកសិកម្ម និងអង្គការដៃគូ កំពុងជំរុញការដាំដុះល្ងតាមបែបសរីរាង្គ និងកសិអេកូឡូស៊ី។ ការដាំដុះតាមវិធីនេះមិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់សារធាតុគីមីដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងបរិស្ថានប៉ុណ្ណោះទេ ថែមទាំងអាចបង្កើនទិន្នផល និងគុណភាពល្ងផងដែរ។
ក្រៅពីនេះ ការផ្សារភ្ជាប់ទីផ្សារសម្រាប់ផលិតផលល្ងសរីរាង្គក៏ជាផ្នែកសំខាន់មួយក្នងការលើកកម្ពស់តម្លៃល្ង និងធានាបាននូវប្រាក់ចំណូលសមរម្យសម្រាប់កសិករ។ ជាក់ស្ដែង ប្រជាកសិកររបស់សហគមន៍កសិកម្មពុទសាមគ្គីវឌ្ឍនៈមានជ័យ ស្ថិតនៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ បានចូលជាមួយគម្រោង“ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ល្ងសរីរាង្គ ក្នុងខេត្តព្រះវិហារ ដោយរួមបញ្ចូលនូវការអនុវត្តកសិអេកូឡូស៊ី និងការភ្ជាប់ផលិតផលទៅទីផ្សារ ដែលអនុវត្តដោយ អង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មានព្រំដែន សហការជាមួយសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។
គម្រោងនេះ ទទួលបានការគាំទ្រថវិកាពី កញ្ចប់ជំនួយខ្នាតតូច របស់បណ្តាញកសិអេកូឡស៊ីនៅកម្ពុជា (ALiSEA) ដែលបានជួយកសាងសមត្ថភាពលើផ្នែកបច្ចេកទេសដាំដុះលូសរីរាង្គ/កសិអេកូឡូស៊ីតាមរយៈការបង្រៀនផ្ទាល់ ការធ្វើទស្សនកិច្ចសិក្សា ការធ្វើស្រែបង្ហាញជាក់ស្ដែង ជាដើម។ ក្រៅពីការជួយពង្រឹងផ្នែកផលិតកម្មនេះ គម្រោងក៏បានជួយភ្ជាប់កសិផលរបស់ប្រជាកសិករទៅទីផ្សារថែមទៀត លៃយ៉ាងណាជួយពួកគាត់ឱ្យបង្កើនផលិតភាពប្រសើរឡើង និងទទួលបានប្រាក់ចំណូលសមរម្យ។









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន