ព័ត៌មាន
គណបក្សនយោបាយនានា ចេញញត្តិថ្កោលទោសចំពោះគម្រោងវាយប្រហារភូមិគ្រឹះសម្តេចតេជោ
ភ្នំពេញ ៖ គណបក្សនយោបាយនានា បានចេញសេចក្តីថ្លែងការណ៍ និងញត្តិថ្កោលទោសចំពោះក្រុមប្រឆាំងជ្រុលនិយមដែលមានគម្រោងវាយប្រហារលើភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
យោងតាមសេចក្តីថ្លែងការណ៍ និងញត្តិរបស់គណបក្សនយោបាយនានា ក្នុងចំណោមគណបក្សនយោបាយជិត ៣០គណបក្ស បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ភេរវករ និងបក្ខពួក ក៏ដូចជាក្រុមប្រឆាំងជ្រុលនិយមទាំងឡាយណាដែលបានរៀបចំផែនការបញ្ជូនដ្រូនវាយប្រហារចង់ធ្វើឃាត សម្តេចតេជោ ហ៊ុន សែន ក្នុងគោលបំណងបំផ្លាញសន្តិភាពរបស់កម្ពុជា និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
តាមរយៈសេចក្តីថ្លែងការណ៍នេះ គណបក្សនយោបាយ បានយល់ឃើញថា ការរៀបចំគម្រោងប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំកំពូលរបស់ប្រទេស គឺជាអំពើភេរវកម្ម ដែលមានចេតនាបង្កឱ្យមានអសន្តិសុខ អស្ថិរភាព និងបង្កចលាចលដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
សេចក្តីថ្លែងការណ៍ បញ្ជាក់ថា ការប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំកំពូលក្តី ជាការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដោយឧបាយកលទុច្ចរិតណាមួយ គឺជាទង្វើប្រឆាំងបែបរដ្ឋប្រហារ និងជាទង្វើបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងពិតប្រាកដ។
ក្នុងសេចក្តីថ្លែងការណ៍នោះ គណបក្សនយោបាយ បានអំពាវនាវដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរដែលមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចុះស្រាវជ្រាវ និងវែកមុខដើម្បីចាប់ភេរវជន និងមេខ្លោងទាំងអស់ដែលនៅពីក្រោយមកដាក់ទោសតាមច្បាប់ជាធរមាន។
លើសពីនេះ គណបក្សនយោបាយ បានស្នើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មេត្តាពន្លឿនការអនុមតិច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ជាក្រុមភេវករ ដែលប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ប្រសូត្រចេញពីការបោះឆ្នោត ពិសេសប្រឆាំងផលប្រយោជន៍ជាតិ៕









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន