ព័ត៌មាន
ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ប្រមូលផលស្រូវប្រាំងបាន២៣៦២៤តោន គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈនេះ
កំពង់ឆ្នាំង ៖ គិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រជាកសិករខេត្តកំពង់ឆ្នាំង បានប្រមូលផលស្រូវប្រាំងបានចំនួន៥០១៦ហិកតា និងទទួលផលបាន២៣៦២៤តោន។ ឆ្នាំនេះក៏ដូចឆ្នាំមុនៗដែរ ប្រជាកសិករបានធ្វើស្រែប្រាំងបានលើសផែនការ ខណៈស្រូវប្រាំងពេលនេះកំពុងដុះលូតលាស់ល្អប្រសើរ និងមិនមានការរងផលប៉ះពាល់ដោយសារការខ្វះខាតទឹកស្រោចស្រពនោះឡើយ ។ នេះបើតាមការបញ្ជាក់អោយដឹង ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។
លោក ងិន ហ៊ុន បានថ្លែងឲ្យដឹងទៀតថា៖ គិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ប្រជាកសិករខេត្តកំពង់ឆ្នាំង បានប្រមូលផលស្រូវប្រាំងលើផ្ទៃដីស្រែចំនួន៥០១៦ហិកតា លើផ្ទៃដីស្រែវស្សាសរុបចំនួន៥៩៨១០ហិកតា ។ ក្នុងចំណោមផ្ទៃដីដែលប្រមូលផលជាង៥ពាន់ហិកតានេះ ផលដែលទទួលបានចំនួន២៣៦២៥តោន។ ដោយឡែកតម្លៃស្រូវក្នុងសប្តាហ៍នេះ គឺស្រូវក្រអូប(ហាលស្ងួត) តម្លៃ១៤០០រៀល ក្នុង១គីឡូក្រាម, ដែលតម្លៃនេះខ្ពស់ជាងតម្លៃស្រូវឆ្នាំ២០២៤ចំនួន១៥០រៀលក្នុង១គីឡូក្រាម, ស្រូវចំរុះស្ងួតមានតម្លៃ៩៥០រៀលក្នុង១គីឡូក្រាម ទាបជាងឆ្នាំ២០២៤ប្រមាណ៣៥០រៀលក្នុង១គីឡូក្រាម, និងស្រូវOM505សើម មានតម្លៃ៨១៨រៀលក្នុង១គីឡូក្រាម, ស្រូវIR504-04សើម តម្លៃ៧៤២រៀលក្នុង១គីឡូក្រាម, ស្រូវផ្កាក្រវ៉ាន់សើម១០២០រៀលក្នុង១គីឡូក្រាម។
លោកបានបន្តថា៖ ដោយសារមានទឹកស្រោចស្រពគ្រប់គ្រាន់ ស្រូវប្រាំងនេះ កំពុងដុះលូតលាស់ល្អប្រសើរ មិនទាន់មានកន្លែងណាដែលប្រឈមនឹងការខ្វះខាតទឹកនោះឡើយ ។ ម្យ៉ាងទៀតក្រុមការងារថ្នាក់ជាតិ ក្រោមជាតិ ក្រសួងមន្ទីរធនធានទឹក និងកសិកម្ម បានយកចិត្តទុកដាក់ ដោយបានចុះពិនិត្យតាមដានការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករជានិច្ច និងបានត្រៀមរួចជាស្រេចនូវម៉ាស៊ីនបូមទឹក ប្រេង ប្រភពទឹកសំរាប់ជួយ។ ក្រៅពីដាំដុះស្រូវប្រាំងហើយ ប្រជាកសិករបានខិតខំដាំដុះដំណាំរួមផ្សំផ្សេងៗទៀតផងដែរ និងចិញ្ចឹមសត្វបន្ថែម ដើម្បីបង្កើនផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារអោយធូរធារថែមមួយកម្រឹតទៀត ៕ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន