ព័ត៌មាន
ខ្មាន់កាំភ្លើង០២នាក់ ស្ពាយAK២ដើម ចូលបាញ់រះនៅក្នុងអាគារមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ រួចរត់គេចខ្លួនបាត់
ភ្នំពេញ ៖ ខ្មាន់កាំភ្លើង០២នាក់ ដែលគេសង្ស័យថាជាជនជាតិចិន ប្រដាប់ដោយអាវុធAK ចំនួន០២ដើម បានចូលធ្វើសកម្មភាពបាញ់០៣គ្រាប់ នៅក្នុងអគារមជ្ឈមណ្ឌលមួយកន្លែង យីហោ « រតនៈសម្បត្តិ » ស្ថិតនៅទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ។
យោងតាមវីឌីអូកាមេរ៉ាសុវត្ថិភាព គេឃើញមានជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK ចំនួន២ដើម ចុះពីលើរថយន្ដមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2CA-7210 ដើរចូលទៅក្នុងអគារកន្លែងកើតហេតុ រួចរត់ដេញសំដៅតាមមនុស្សមួយក្រុម ដោយបានធ្វើសកម្មភាពបាញ់រះចំនួន៣គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង ។
ក្រោយការផ្ទុះអាវុធចំនួន០៣គ្រាប់ ដែលមិនបានបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសរួចមក ក្រុមខ្មាន់កាំភ្លើងបានរត់គេចពីទីតាំងកើតហេតុ សំដៅឡើងរថយន្ត រួចបើកចេញគេចខ្លួនបាត់ស្រមោលតែម្តង ។
ជុំវិញការបាញ់រះខាងលើនេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ BTV តាមទូរស័ព្ទ នារសៀលថ្ងៃខែដដែលថា ៖ ការងារនេះ ទុកឲ្យកម្លាំងសមត្ថកិច្ចជំនាញធ្វើការ មួយជំហានសិន ។
បច្ចុប្បន្ននៅកន្លែងកើតហេតុ មានកម្លាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើន មានទាំងថ្នាក់មូលដ្ឋាន , សមត្ថកិច្ចព្រហ្មទណ្ឌរាជធានី និងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កំពុងពិនិត្យវិច្ច័យ និងស្រាវជ្រាវតាមជំនាញ ។
ករណីបាញ់រះដដែលនេះ គេនៅមិនទាន់ដឹងថា ផ្តើមចេញពីករណីអ្វីនៅឡើយនោះទេ ប៉ុន្តែតាមជំហានបឋម អាចជាករណីគំនុំរបស់ជនជាតិចិន និងចិនដូចគ្នា ៕ ដោយ ៖ កុម្ភះ







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន