ព័ត៌មាន
ជនជាតិចិនចំនួន ៥នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ក្រោយមានជម្លោះនិងឈានដល់ផ្ទុះអាវុធនៅបរិវេណអគារ រតនៈ សម្បត្តិ
ភ្នំពេញ៖ នគរបាលបានស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួនក្រុមជនសង្ស័យដែលជាខ្មាន់កាំភ្លើងជនជាតិចិនចំនួន ៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត នៅបរិវេណអគារ រតនៈ សម្បត្តិ ក្នុងខណ្ឌពោធិ៍សែនជ័យ។
នគរបាលឲ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ បន្ទាប់ពីក្រុមជនសង្ស័យប្រព្រឹត្តនៅចំណុចបរិវេណអគារ រតនៈ សម្បត្តិ ស្ថិតតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ភូមិតាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។
នគរបាលឲ្យដឹងដែរថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនទាំង ៥នាក់ ជាជនជាតិចិន មានទី១-ឈ្មោះ HAN CHONG ភេទប្រុស ជាជនដៃដល់កាន់អាវុធ AK៤៧ បាញ់០១គ្រាប់។ ទី២-ឈ្មោះ LIU YONGJIE ភេទប្រុស ជាជនដៃដល់កាន់អាវុធ AK៤៧។ ទី៣-ឈ្មោះ ZHU DACHUN ភេទប្រុស ជាជនដៃដល់កាន់អាវុធខ្លីក្លែងក្លាយ។ ទី៤-ឈ្មោះ DENG TIAN MING ហៅ អឺម៉ ភេទប្រុស ជាជនដៃដល់យកកាំបិតចាក់លើឈ្មោះ HAN CHONG និងទី៥-ឈ្មោះ LI ZIYUAN ភេទប្រុស។
ក្នុងប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យនេះ កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់បានធ្វើការស្រាវជ្រាវរហូតទៅដល់ខេត្តបន្ទាយមានជ័យ ទើបឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ៥នាក់ និងដកហូតវត្ថុតាងមានគ្រាប់កាំភ្លើងប្រភេទ អាកា មិនទាន់ផ្ទុះ ចំនួន ០១ គ្រាប់, ការ៉ុង ពណ៌ ស ចំនួន ០១, អាវុធខ្លីគ្មានម៉ាក(ក្លែងក្លាយ) ពណ៌ ខ្មៅ ចំនួន ០១ ដើម និងគ្រាប់ចំនួន ០៣ គ្រាប់(ជ័រ), អាវុធវែង ម៉ាក AK៤៧ ចំនួន ០២ ដើម, គ្រាប់អាវុធវែង និងខ្លី សរុបចំនួន ៥៩ គ្រាប់, ខោជើងខ្លី ចំនួន ០១, រថយន្តម៉ាក FAW BESTUNE ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ២AC-៧២១០, រថយន្តម៉ាក TOYOTA LEXUS RX៣៣០ ពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ ២AH-២៣០៤ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាល កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ កុម្ភៈ






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន