ព័ត៌មាន
ក្រសួងការងារ៖ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ វិស័យសំខាន់ៗចំនួនបី មានតំរូវការកម្លាំងពលកម្មសរុបជាង ៦ម៉ឺនកន្លែង
ភ្នំពេញ៖ វិស័យធំៗចំនួន៣នៅកម្ពុជា បានប្រកាសតំរូវការកម្លាំងកម្មសរុបចំនួន ៦៧ ៤១៤កន្លែង ក្នុងនោះមានដូចជា វិស័យឧស្សាហកម្មត្រូវការចំនួន ៥៤ ៥២១កន្លែង, វិស័យសេវាកម្ម ៧ ២៥៤កន្លែង និងវិស័យកសិកម្មត្រូវការចំនួន ៥ ៦៣៩កន្លែង។
យោងតាមទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអំពាវនាវដល់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារ ដែលមានបំណងចង់ស្វែងរកការក្នុងវិស័យទាំង៣ខាងលើនេះ អាចទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈទូរស័ព្ទ ១២៩៧ ឬ ១២៨៦ ឬតាមប្រព័ន្ធតេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសការងារភ្លាមៗ។
សូមជម្រាបជូនបន្ថែមថា ពាក់ព័ន្ធតំរូវការកម្លាំងពលកម្មនេះដែរ ក្រុមហ៊ុន សាន់ហ្វ័រ ហ្គាមិន ឯ.ក ក៏បានប្រកាសផ្តល់ឱកាសការចំនួន ៥ ០០០កន្លែងផងដែរទៅដល់កម្មករ និយោជិតគ្រប់ផ្នែក ជាមួយការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនថែមទៀតទៅកាន់កម្មករ និយោជិត ក្រៅពីប្រាក់ឈ្នួលផ្សេងៗ៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន