ព័ត៌មាន
សម្ដេចធិបតី ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយលូកលាន់លើកិច្ចការងារបច្ចេកទេស
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដាំទៅអ្នកនយោបាយទាំងអស់ ទាំងខ្មែរ និងថៃ សូមកុំយករឿងនយោបាយ ទៅលូកលាន់លើកិច្ចការងារបច្ចេកទេសរបស់រាជរដ្ឋាភិបាល ដែលកំពុងអនុវត្តការងារទាំងអស់គឺលើគោលការបច្ចេកទេស ដែនទី និងច្បាប់អន្តរជាតិ ពាក់ព័ន្ធឹនងរឿងព្រំដែននេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ក្នុងថ្មីៗនេះ ចលនាជំរុញស្មារតីជាតិនិយមនៅក្រៅប្រទេស កំពុងបន្តជំរុញចលនាជាច្រើនពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា និងប្រទេសជិតខាង ដូចជាករណី CLV, កោះគត់ និងមកដល់ពេលនេះ ប្រាសាទតាមាន់។ សម្ដេចបញ្ជាក់ថា រឿងព្រំដែនអ្នកណាក៏គិតរឿងព្រំដែនដែរ ក្នុងនោះរាជរដ្ឋាភិបាលគឺជាអ្នកគិត និងទទួលខុសត្រូវធំបំផុតចំពោះមុខប្រជាពលរដ្ឋ ហើយការងារនេះ គឺផ្អែកទៅលើការដោះស្រាយស្របទៅតាមច្បាប់ និងមូលដ្ឋានបច្ចេកទេសច្បាស់លាស់។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បង្ហាញការសោកស្ដាយ និងហួសចិត្ត ចំពោះក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលបន្តអួតខ្លួនឯងថាជាអ្នកស្នេហាជាតិរឿងទឹកដី ព្រំដែនកម្ពុជា ប៉ុន្ដែកន្លងទៅនៅពេលដែលប្រទេសជាតិមានបញ្ហាព្រំដែន គឺមិនដែលឃើញមុខក្រុមពួកគេចូលរួមជួយ ឬធ្វើសកម្មភាពណាមួយដើម្បីជួយរឿងព្រំដែននេះទេ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តលើកិច្ចការពារព្រំដែន និងបូរណភាពទឹកដី។ ក្រៅពីនេះរាជរដ្ឋាភិបាលបានត្រៀមខ្លួនគ្រប់បែបយ៉ាងលើកិច្ចការពារបូរណភាពទឹកដីនេះ។ សម្ដេចក៏បានអំពាវនាវជាថ្មីដល់អ្នកនយោបាយសូមកុំលូកលាន់ចូលកិច្ចការងារបច្ចេកទេសរបស់រាជរដ្ឋាភិបាល៕អត្ថបទ៖ វ៉ន ដារ៉ា








-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ