ព័ត៌មាន
សម្តេចធិបតី៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្តេជ្ញាបន្តលើកកម្ពស់សុខភាពពលរដ្ឋ និងកម្មករនិយោជិតជានិច្ច
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តប្តេជ្ញាលើកកម្ពស់សុខភាព ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិតជានិច្ច រួមទាំងផ្តល់នូវអត្ថប្រយោជន៍ផ្សេងទៀតដល់បងប្អូនកម្មករនិយោជិតតាម រយៈបេឡាជាតិសន្តិសុខសង្គម(បសស)នោះ។
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធទារកដ្ឋាននៅរោងចក្រ ម៉ាវ៉ល ហ្គាមិន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃទី១០ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូតដល់បច្ចុប្បន្ន និងទៅអនាគត នឹងបន្តយកចិត្តទុកដាក់ថែទាំងសុខុមាលភាពជូនដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ដោយឥតគិតថ្លៃតាមរយៈប.ស.ស ហើយមិនតែប៉ុណ្ណោះរាជរដ្ឋាភិបាលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ ជាច្រើនទៀត ដល់បងប្អូនកម្មករនិយោជិតផងដែរ ជាពិសេសគឺបងប្អូនកម្មការិនីដែលមានផ្ទៃពោះតែម្តង។
ក្នុងឱកាសនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា នៅឆ្នាំ២០២៥នេះ បងប្អូនកម្មករនិយោជិតទាំងអស់ ទទួលបានប្រាក់ឈ្នួលអប្បបរមា២០៨ដុល្លារអាមេរិក, ប្រាក់ឈ្នួលខ្ពស់បំផុត ៧០០ដុល្លារ, ប្រាក់ឈ្នួលមធ្យម ៤៣០ដុល្លារ និងប្រាក់ឈ្នួលទាបបំផុត២៥៤ដុល្លារជាដើម។ លើសពីនេះទៀតកម្មករនិយោជិត ក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១៦ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរចំនួន១៩ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារពី២ដុល្លារ ទៅ១១ដុល្លារក្នុងមួយខែ និងទទួលបានផ្នែកថែទាំសុខភាព,ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធនជាដើម ផងដែរ៕អត្ថបទ បាន ចក់










-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន