ព័ត៌មាន
សាលាអន្តរជាតិកម្ពុជា-អូស្ត្រាលី និងកម្មវិធីសិក្សាមធ្យមសិក្សាអូស្ត្រាលី បើកសម្ពោធជាផ្លូវការនៅកម្ពុជា
ភ្នំពេញ៖ សាលាអន្តរជាតិកម្ពុជា-អូស្ត្រាលី ដែលផ្តល់កម្មវិធីអប់រំស្តង់ដាអូស្ត្រាលី បានប្រកាសបើកសម្ពោធជាផ្លូវការ នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ។
លោក Lance Jackson នាយកសាលាអន្តរជាតិកម្ពុជា-អូស្ត្រាលី បានរាយការណ៍ជូនអង្គពិធីថា ការបង្កើតសាលារៀននេះ ក្នុងបំណងផ្តល់ដល់សិស្សានុសិស្សនៅកម្ពុជាទទួលបានការអប់រំលំដាប់ពិភពលោក ហើយក៏ជាមធ្យោបាយមួយ ដើម្បីគាំទ្រដល់ការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមក្នុងស្រុក និងពិភពលោក ខណៈដែលសាលារៀនអន្តរជាតិមួយនេះ បានចាប់ដៃគូជាមួយកម្មវិធីសិក្សានៃរដ្ឋអូស្ត្រាលីភាគខាងត្បូង និងដៃគូពីសាកលវិទ្យាល័យឈានមុខគេទូទាំងពិភពលោក រួមទាំងនៅប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា សិង្ហបុរី និងម៉ាឡេស៊ី។
បន្ទាប់ពីបានស្តាប់សុន្ទរកថារបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាអំពីការអប់រំមិនមែនគ្រាន់តែអំពីការទទួលបានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច និងការបង្កើតភាពជាដៃគូអន្តរជាតិ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរដល់សាលាអន្តរជាតិនេះ និងជាពិសេសចំពោះការនាំយកកម្មវិធីសិក្សាមធ្យមសិក្សាអូស្ត្រាលីមកកាន់កម្ពុជា ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នា រវាងកម្ពុជា និងអូស្ត្រាលី ក្នុងការបង្កើនគុណភាពអប់រំ ជាពិសេសផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងប្រទេសកម្ពុជា ទទួលបានកម្មវិធីសិក្សា និងសញ្ញាបត្រដែលត្រូវបានទទួលស្គាល់កម្រិតអន្តរជាតិ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងបន្តថា សារៈសំខាន់នៃការបណ្ដុះបណ្ដាលបំណិនទន់ឬហៅថាបំណិនសតវត្សទី២១ ដែលជួយឱ្យសិស្សានុសិស្សមានសមត្ថភាពនៅក្នុងការធ្វើការងារជាក្រុម ការទំនាក់ទំនង បំណិនសង្គម បំណិនផ្នែកបច្ចេកវិទ្យា ការត្រិះរិះពិចារណា គំនិតផ្ដួចផ្ដើមថ្មីៗ ជាពិសេសប្រើប្រាស់ចំណេះដឹងដែលបានរៀនពីថ្នាក់រៀនផ្សារភ្ជាប់ដោះស្រាយបញ្ហាដែលជួបប្រទះរាល់ថ្ងៃនៅក្នុងសង្គមខាងក្រៅ។
សាលាអន្តរជាតិកម្ពុជាអូស្ត្រាលី (AusCam Academy) ផ្តល់កម្មវិធីអប់រំស្តង់ដាអូស្ត្រាលីសម្រាប់សិស្សអាយុពី ៣ ដល់១៨ឆ្នាំ ដែលនឹងទទួលសញ្ញាបត្រទុតិយភូមិពីប្រទេសអូស្ត្រាលី ផ្តល់ជូនតាមរយៈកម្មវិធីសិក្សា South Australia Certificate of Education (SACE) នៃរដ្ឋអូស្ត្រាលីខាងត្បូង និងមានការទទួលស្គាល់ទូទាំងពិភពលោក។ សញ្ញាបត្រស្តង់ដាប្រទេសអូស្ត្រាលីនេះនឹងជួយឱ្យសិស្សានុសិស្សបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានានៅប្រទេសអូស្ត្រាលី និងប្រទេសដទៃទៀតទូទាំងពិភពលោក៕ អត្ថបទ ឈិត បូរ៉ាវី














-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព