ព័ត៌មាន
ឯកឧត្តម ហ៊ីង ប៊ុនហៀង៖ CPP ជាគណបក្សតែមួយគត់ ដែលខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងការពារសុខសន្តិភាព
គណបក្សប្រជាជនកម្ពុជា ជាគណបក្សចាស់ទុំខាង នយោបាយតែមួយគត់ ដែលបានដឹកនាំប្រទេសពីបាតដៃទទេ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ជាង ៤០ ឆ្នាំងកន្លងមកនេះ ហើយបានខិតខំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន លើគ្រប់វិស័យ និងការ ពារសុខសន្តិភាពរហូតដល់បច្ចុប្បន្ន ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគេណបក្សខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជានាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងបែបនេះនៅក្នុងឱកាសជួបសំណេះ សំណាលជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាស្រុកកំរពង់ស្វាយ ខេត្តកំពង់ធំនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោក អ៊ុត វណ្ណរ៉ា ប្រធានគណបក្សស្រុកកំពង់ស្វាយ និងជាអភិបាលនៃគណៈអភិបាលស្រុកកំពង់ស្វាយ រួចមក
ឯកឧត្តមហ៊ីង ប៊ុនហៀង បានថ្លែងថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និងជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។ ជាក់ស្តែង, សុខសន្តិភាពនេះ បានអនុញ្ញាតឱ្យកម្ពុជារៀបចំនូវព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ការជួបជុំគ្នាក្នុងទ្រង់ ទ្រាយធំ និង ការរៀបចំពិធីផ្សេងៗទៀត។
ឯកឧត្តមបន្តថា ក្នុងសន្និបាតបក្ស លើកទី៤៥ ក៏បានដាក់ ចេញទិសដៅពង្រឹងធ្លុងមហាសាមគ្គីជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាព ទឹកដីរបស់កម្ពុជា។ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណា មកបំផ្លាញបានឡើយ។ ក្នុងស្មារតីនេះ បន្តអនុវត្តពាក្យស្លោក អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ! ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯកនិងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ។ គាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ក៍បានពន្យល់ដល់មន្ត្រីគណបក្ស និងប្រជាជន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឲ្យចេះពិចារណាបែងចែកឱ្យបានច្បាស់លាស់ នូវព័ត៌មានបំផ្លើសការពិត ព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំចាញ់ល្បិចកលក្រុមជ្រុល និយមមួយក្តាប់តូចដែលមានបំណងតែម៉្យាងគឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ ។
ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិតក៍បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនព្រះសង្ឃនៅវត្ត បិណ្តិយ៍ មានទេយ្យទាន បច្ច័យ រួមនិងគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ និងបានឧបត្ថម្ភគណបក្សស្រុក កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ២លានរៀល។-ឧបត្ថម្ភអធិការដ្ឋាននគរបាលស្រុក កុំព្យូទ័រ ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ២លានរៀល។- ឧបត្ថម្ភកងរាជអាវុធហត្ថស្រុក៖កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ១លានរៀល។-ឧបត្ថម្ភផ្នែកសឹករងស្រុកៈ៖ កុំព្យូទ័រ ១គ្រឿង, ព្រីនធ័រ១គ្រឿង, ថវិកា ៥០ម៉ឺនរៀល។-ឧបត្ថម្ភឃុំទាំង១១ឃុំ ទូទាំងស្រុក ក្នុង១ឃុំ កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ ១គ្រឿង។ឧបត្ថម្ភសាលារៀន ៩៤សាលា ទូទាំងស្រុក ក្នុង ១សាលារៀន កុំព្យូទ័រ១គ្រឿង, ព្រីនធ័រ១គ្រឿង។ឧបត្ថម្ភការិយាល័យអប់រំស្រុក៖ កុំព្យូទ័រ ១គ្រឿង, ព្រីនធ័រ១គ្រឿង។ព្រមទាំងបាន ឧបត្ថម្ភដល់គណៈកម្មាធិការគណបក្សស្រុក និងសាខាចំណុះ – ក្រុម ប្រឹក្សាឃុំ -លោកគ្រូ អ្នកគ្រូ ទូទាំងស្រុក មានឃីត ១កញ្ចប់, និងថវិកា ផងដែរ៕ អត្ថបទ.ភារម្យ












-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព