ព័ត៌មាន
សម្ដេចតេជោ ៖ សារដែលថា នឹងបើកប្រាក់បៀវត្សរ៍ ជូនមន្ត្រីរាជការសម្រាប់ខែមីនា បូកនឹងខែមេសាថែមទៀតនោះ គឺជាសារចាស់
ហើយក៏សូមបញ្ជាក់ផងដែរ ស្រាប់តែថ្ងៃមុន នាំគ្នាផ្អើលពេញមួយប្រទេស ថា លោក ហ៊ុន សែន នឹងបើកអាប្រាក់បៀវត្សរ៍ ខែ ៣ហើយ ថែមអាខែ ៤ទៀត តើមានឃើញទេ? មានឃើញអាហ្នឹងទេ? អញ្ចឹងទេ គេថាលោក ហ៊ុន សែន អូរឆ្នាំហ្នឹង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សារដែលត្រូវបានបង្ហោះផ្សាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលថា សម្ដេចនឹងបើកប្រាក់បៀវត្សរ៍ ជូនដល់មន្ត្រីរាជការសម្រាប់ខែមីនា បូកនឹងខែមេសាថែមទៀតនោះ គឺជាសារចាស់បង្ហោះតាំងពីប៉ុន្មានឆ្នាំមុនមកម្លេះ។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ នាព្រឹកថ្ងៃទី ២១ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុននេះ មានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា សម្ដេចនឹងបើកប្រាក់បៀវត្សរ៍ ជូនដល់មន្ត្រីរាជការសម្រាប់ខែមីនា បូកនឹងខែមេសាថែមទៀត។ ប៉ុន្តែបើតាមសម្ដេចតេជោ គឺសារនោះ ត្រូវបានបង្ហោះតាំងពីប៉ុន្មានឆ្នាំមុនមកម្លេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ហើយក៏សូមបញ្ជាក់ផងដែរ ស្រាប់តែថ្ងៃមុន នាំគ្នាផ្អើលពេញមួយប្រទេស ថា លោក ហ៊ុន សែន នឹងបើកអាប្រាក់បៀវត្សរ៍ ខែ ៣ហើយ ថែមអាខែ ៤ទៀត តើមានឃើញទេ? មានឃើញអាហ្នឹងទេ? អញ្ចឹងទេ គេថាលោក ហ៊ុន សែន អូរឆ្នាំហ្នឹង ត្រូវបានប្រាក់ខែឌុប បង្កើនប្រាក់ខែ ខែ ៣ហើយ មានអាខែ ៤ ហើយមានអាស្អីណាទៀត អត់ទេ អាហ្នឹងបង្ហោះតាំងពីណោះ ដូចឆ្នាំ ២០២០ ឬ ២០១៩ ណោះ ស្រាប់តែវាហោះឡើងវិញទៅ»។


សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សារដែលផ្សព្វផ្សាយថា មានការបើកប្រាក់បៀវត្សរ៍ ជូនដល់មន្ត្រីរាជការសម្រាប់ខែមីនា បូកនឹងខែមេសានោះ គឺជាសារបង្ហោះតាំងពីប៉ុន្មានឆ្នាំមុនមកម្លេះ។ ដូច្នេះ សូមសាធារណជន ក៏ដូចជាមន្ត្រីរាជការ កុំមានការយល់ច្រឡំ៕
អត្ថបទពី៖ KPT
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧