ព័ត៌មាន
តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ ទោះសាំងឡើងថ្លៃ តែចូលឆ្នាំៗនេះ នឹងសប្បាយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសាន៍ថា ទោះបីសាំងឡើងថ្លៃ តែចូលឆ្នាំ ឆ្នាំនេះ នឹងសប្បាយ។ ក្នុងនោះសម្តេច បានសង្កត់ធ្ងន់ថា សម្តេចនឹងនាំក្រុមគ្រួសារ ទៅកម្សាន្តលេងនៅក្រុងកំពង់សោម ដោយហែលទឹកលេងបីយប់បីថ្ងៃ នៅថ្ងៃចូលឆ្នាំខ្មែរ ខាងមុខ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសាន៍ថា ទោះបីសាំងឡើងថ្លៃ តែចូលឆ្នាំ ឆ្នាំនេះ នឹងសប្បាយ។ ក្នុងនោះសម្តេច បានសង្កត់ធ្ងន់ថា សម្តេចនឹងនាំក្រុមគ្រួសារ ទៅកម្សាន្តលេងនៅក្រុងកំពង់សោម ដោយហែលទឹកលេងបីយប់បីថ្ងៃ នៅថ្ងៃចូលឆ្នាំខ្មែរ ខាងមុខ។ សម្តេចតេជោ ថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥១(ឧត្ដុង្គ – ថ្នល់ទទឹង) នៅក្នុងខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី ២៥ ខែមីនា។

សម្តេចតេជោ មានប្រសាសន៍បន្តថា បញ្ហាតម្លៃសាំងនេះ ពិបាកគ្រប់គ្រង ដោយសារកើតចេញពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ សម្តេចតេជោ «ឥទ្ធិពលអាក្រក់ដែលកើតចេញមកពីសង្រ្គាមរុស្ស៊ី អ៊ុយក្រែន ធ្វើឲ្យរងផលប៉ះពាល់ទូទាំងពិភពលោក នោះគឺតម្លៃប្រេង»។
បច្ចុប្បន្នតម្លៃប្រេងសាំងធម្មតា និងម៉ាស៊ូត លក់នៅលើទីផ្សារកម្ពុជា ១លីត្រ តម្លៃ ៥៣០០រៀល ខណៈសាំងស៊ុបពែរ ១លីត្រ តម្លៃជិត ៦០០០រៀល។


អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ធ្លាប់បានប្រាប់កម្ពុជាថ្មីថា « ក្រសួងពាណិជ្ជកម្មនឹងកោះប្រជុំរវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហានេះ»។
មន្រ្តីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ថា នៅកាលៈទេសៈនេះ រាជរដ្ឋាភិបាល ប្រឹងប្រែងធានាឲ្យបាន ទី១ ប្រេងសម្រាប់ប្រើប្រាស់សម្រួលជីវភាពពលរដ្ឋ ទី២ ជីវភាពសេដ្ឋកិច្ច និងទី៣ ធានាថ្លៃសមរម្យស្របដែលអាចឲ្យប្រជាពលរដ្ឋទិញយកមកប្រើប្រាស់បាន។
លោកថា រាជរដ្ឋាភិបាល កំពុងស្វែងរកវិធានការដែលប្រសើរបំផុត ដែលអាចទទួលយកបានទាំងសងខាង ទាំងវិស័យឯកជន និងស្ថាប័នរដ្ឋដែលជាតំណាងអ្នកប្រើប្រាស់ទូទៅ៕
អត្ថបទពី៖ KPT
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧