ព័ត៌មាន
«ការគោរពដល់ឯករាជ្យ អធិបតេយ្យរបស់អ៊ុយក្រែន មានតម្លៃស្មើនឹងការគោរពឯករាជ្យ អធិបតេយ្យរបស់កម្ពុជា» តាមប្រសាសន៍ សម្តេច ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងដាច់ណាត់ថា ការគោរពដល់ឯករាជ្យ និងអធិបតេយ្យភាពរបស់អ៊ុយក្រែន មានតម្លៃស្មើនឹងការគោរពដល់ឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជាដូចគ្នាដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងដាច់ណាត់ថា ការគោរពដល់ឯករាជ្យ និងអធិបតេយ្យភាពរបស់អ៊ុយក្រែន មានតម្លៃស្មើនឹងការគោរពដល់ឯករាជ្យ និងអធិបតេយ្យភាពរបស់កម្ពុជាដូចគ្នាដែរ។ មិនតែប៉ុណ្ណោះ សម្តេចតេជោ បានបញ្ជាក់ជាថ្មីថា ជំហររបស់កម្ពុជា គឺប្រឆាំងដាច់ខាតចំពោះការលើកទ័ពរបស់រុស្ស៊ីទៅឈ្លានពានប្រទេសអ៊ុយក្រែន និងថា ប្រទេសទាំងអស់លើលោកត្រូវតែគោរពឯករាជ្យ និងអធិបតេយ្យភាពរបស់ប្រជាជាតិនានា។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃចន្ទនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងបន្ថែមថា៖ « ទោះបីកម្ពុជា មានកម្លាំងប៉ុណ្ណាក៏ដោយ ទោះបីកម្ពុជាជាមហាអំណាចលេខមួយនៅលើពិភពលោក ក៏កម្ពុជាមិនប្រើកម្លាំងទេ កម្ពុជាមិនមែនជាមហាអំណាចយោធាទេ»។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាច់ណាត់ជាថ្មីលើគោលជំហររបស់កម្ពុជាដែលប្រឆាំងដាច់ខាតលើការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ បើតាមសម្តេចតេជោ នេះ គឺជានយោបាយការបរទេសកម្ពុជា។

គួរជម្រាបជូនថា ការប្រកាសពីជំហររបស់កម្ពុជាជាថ្មីលើបញ្ហាសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនពីសំណាក់សម្តេចតេជោ ហ៊ុន សែននេះ គឺបន្ទាប់ពីមានការអត្ថាធិប្បាយផ្សេងៗដែលធ្វើឲ្យមានការភាន់ច្រឡំលើគោលជំហររបស់កម្ពុជាប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ កន្លងមក មានការអធិប្បាយថា កម្ពុជាបោះឆ្នោតប្រឆាំងរុស្ស៊ី មានហេតុផលចំនួន ៤ គឺ ទី១. កម្ពុជាមិនទាន់មាននាវាមុជទឹក, ទី២. កម្ពុជាមិនទាន់មានយន្ដហោះម៉េច សម្រាប់ទម្លាក់គ្រាប់បែក, ទី៣. កម្ពុជាមិនទាន់មានកាតព្វកិច្ចយោធា, ទី៤. កងទ័ពកម្ពុជាសម្បូរទៅដោយឧត្ដមសេនីយ៍ ដែលក្បាលពោះធំជាដើម។ ត្រង់ចំណុចនេះ ពួកគេចង់សំដៅថា បើប្រសិនកម្ពុជាមានអាវុធទំនើប កម្ពុជានឹងបោះឆ្នោតគាំទ្ររុស្ស៊ី។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការអត្ថាធិប្បាយទាំងនោះ ថា គឺគ្រាន់តែជាការសិក្សា ស្រាវជ្រាវប៉ុណ្ណោះ ប៉ុន្តែ មិនមែនជាគោលជំហរផ្លូវការរបស់កម្ពុជាឡើយ។ គោលជំហរផ្លូវការកម្ពុជា គឺត្រូវធ្វើឡើងតាមរយៈព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៕
អត្ថបទពី៖ KPT
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧