ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់មិនគាំទ្រដាច់ខាតលើការអភិវឌ្ឍវិស័យអចលនទ្រព្យ និងជីកស្រះនៅតំបន់អង្គរ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មិនគាំទ្រដាច់ខាតទៅលើការអភិវឌ្ឍវិស័យអចលនទ្រព្យ និងជីកស្រះនៅតំបន់អង្គរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មិនគាំទ្រដាច់ខាតទៅលើការអភិវឌ្ឍវិស័យអចលនទ្រព្យ និងជីកស្រះនៅតំបន់អង្គរ។ សម្តេចមានប្រសាសន៍បែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី ០៤ ខែ មេសា ឆ្នាំ ២០២២។
សម្តេចមានប្រសាសន៍ដូច្នេះថា « យើងមិនអាចយកតំបន់អង្គរអភិវឌ្ឍវិស័យអចលនទ្រព្យបានទេ បើសិនជាយើងបំពានលក្ខខណ្ឌទាំងឡាយ ដែលកំណត់ដោយអង្គការយូណេស្កូ យើងនឹងបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក ទាំងនៅអង្គរវត្ត ទាំងនៅប្រសាទសំបូរព្រៃគុក និងទាំងនៅប្រសាទព្រះវិហារ»។
សម្តេចតេជោ សង្កត់ធ្ងន់ថា មិនខ្វះទេកន្លែងដែលធ្វើទីផ្សារអចលនទ្រព្យ ប៉ុន្តែសូមកុំឲ្យមកគៀកតំបន់អង្គរ។
សម្តេចរំលឹកថា មានក្រុមហ៊ុនមួយប្រកាសធ្វើស្រះដ៏ធំនៅតំបន់អង្គរ ស្រាប់តែអង្គការយូណេស្កូ ប្រតិកម្មភ្លាម សម្តេចក៏បញ្ជាឱ្យធ្វើការកែតម្រូវបន្ទាន់ផងដែរ។

សម្តេចតេជោ មានប្រសាសន៍ពាក់ព័ន្ធនឹងការហាមមិនអនុញ្ញាតឱ្យធ្វើទីផ្សារអចលនទ្រព្យនៅតំបន់អង្គរនេះ ជាការឆ្លើយតបទៅនឹងលោក គីម ហ៊ាង អ្នកជំនាញអចលនទ្រព្យ ដែលបានលើកឡើង កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសិក្ខាសាលាមួយ នៅទីរួមខេត្តសៀមរាប ដោយប្រតិកម្មទៅអាជ្ញាធរ ក្រុងសៀមរាប ដែលមិនអនុញ្ញាឱ្យមានការអភិវឌ្ឍវិស័យសំណង់និងអគារខ្ពស់ៗ នៅតំបន់នេះ។
កាលណោះ ក្រោយមានការប្រតិកម្មពីបុគ្គលល្បីៗជាច្រើនរូប ជុំវិញការលើកឡើងនេះ លោកបណ្ឌិត គីម ហ៊ាង ប្រធាន Keller Williams Cambodia និងជាអគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត បានចេញលិខិតសូមទោសជាសាធារណៈ ចំពោះការប្រើពាក្យសម្តីវាយប្រហារ ប៉ះពាល់ដល់សម្បត្តិបេតិភណ្ឌពិភពលោក នៅតំបន់សៀមរាបអង្គរ។
សម្តេចតេជោ ក៏បានផ្តាំផ្ញើដល់អ្នកជំនាញអចលនទ្រព្យរូបនេះថា « សូមលោក គីម ហ៊ាង កុំបន្តជាមួយនឹងការលើកឡើងទិទានដល់អាជ្ញាធរ ដែលធ្វើការនៅទីនេះ»។
បើតាមសម្តេចតេជោ « យើងមិនអាចទុកឱ្យបេតិកភណ្ឌពិភពលោក គឺប្រសាទអង្គរនៅទីនេះ រងផលប៉ះពាល់ណាមួយ ដែលបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោកឡើយ»។ នេះជាការអះអាងរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទេពីៈ KPT
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧