ព័ត៌មាន
កម្ពុជា ប្រកាសដាក់ឱ្យអនុវត្តគម្រោងមធ្យមសិក្សា សម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យអនុវត្តគម្រោងមធ្យមសិក្សា សម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)។

ពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) ខាងលើនេះ មានការចូលរួមពីសំណាក់លោកជំទាវ Jyotsana Varma នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយស, នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលតែងតែផ្តល់ការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈគម្រោង ជាច្រើនដំណាក់កាល កន្លងមកចាប់តាំង រួមមាន គម្រោង USESDP I, USESDP II, STEPUP ក្នុងក្របខ័ណ្ឌភាពជាដៃគូដ៍រឹងមាំ សុទិដ្ឋិនិយម និងស្មោះត្រង់។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏សូមអរគុណដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានខិតខំកៀគរហិរញ្ញវត្ថុ និងផ្តល់ហិរញ្ញប្បទានដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់អភិវឌ្ឍមូលធនមនុស្សដើម្បីចូលរួមចំណែក កសាងកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ត្រឹមឆ្នាំ២០៥០។

ជាមួយគ្នានោះដែរលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ផ្តោតលើការកែទម្រង់វិស័យអប់រំនៅគ្រប់កម្រិត និងគ្រប់ផ្នែក ដើម្បីធានាបានប្រសិទ្ធភាពខ្ពស់ ក្នុងការផលិតមូលធនមនុស្ស ឈានទៅសម្រេចគោលដៅជាតិឆ្នាំ២០៥០។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសេចក្តីសោមនស្សរីករាយដែលគម្រោង SE4HC នេះត្រូវបានរៀបចំយ៉ាងម៉ត់ចត់តាំងពីដំបូង ហើយនឹងមានផលជះជាវិជ្ជមានសម្រាប់ការអភិវឌ្ឍវិស័យអប់រំ តាមរយៈការផ្តល់សិទ្ធិអំណាចដល់ស្ថាប័នសាធារណៈពីសាលារៀនរហូតដល់ឧត្តមសិក្សា និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគម្រោង SE4HC បានឲ្យដឹងថា គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC) បានទទួលឥណទានកំចីពីធនាគារអភិវឌ្ឍន៍អាស៊ីក្នុងទឹកប្រាក់ ៨០ លានដុល្លារអាមេរិក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ៣,៩២ លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ហិរញ្ញប្បទានដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ។ គម្រោង ត្រូវបានចូលជាធរមាននៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ដែលមានរយៈពេល អនុវត្ត ៥ ឆ្នាំ គឺចាប់ពីខែមីនា ឆ្នាំ២០២៥ រហូតដល់ខែមិថុនា ឆ្នាំ២០៣១។ គម្រោងមានគោលដៅ អភិវឌ្ឍមូលធនមនុស្សដែលមានជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបនៅនឹងការក សាងសេដ្ឋកិច្ច និងសង្គមឌីជីថល តាមរយៈការពង្រឹងប្រសិទ្ធភាពមធ្យមសិក្សាឱ្យមានគុណភាព មានភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុ សមធម៌ និងសមភាពយេនឌ័រ។
គម្រោងផ្តោតលើលទ្ធផល (Output) ចំនួន ៤ គឺ៖
១. លទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិ ប្រកបដោយគុណភាព។
២.គុណភាពនៃការអប់រំមធ្យមសិក្សាទុតិយភូមិស្របតាមជំនាញសតវត្សរ៍ទី២១។
៣. គុណភាពនៃរង្វាយតម្លៃការអប់រំមធ្យមសិក្សាទុតិយភូមិបានប្រសើរឡើង។
៤. គន្លងអប់រំក្រោយមធ្យមសិក្សាបានពង្រឹង៕ អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា