ព័ត៌មាន
សម្តេចធិបតី ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាគិតគូរលើកកម្ពស់គុណភាពសំណង់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងស្ថាប័ន ពាក់ព័ន្ធ ពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរួមគ្នាគិតគូរយកចិត្តទុកដាក់លើការពង្រឹង គុណភាពសំណង់នាពេលអនាគត ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធបើកឱ្យដំណើរការជាផ្លូវការ ស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចម្ការមន នាព្រឹកថ្ងៃទី៧ ខែមេសា នេះ សម្ដេចធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជា គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, រដ្ឋបាលរាជធានី-ខេត្ត និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបង្កើន កិច្ចសហការគ្នា ពង្រឹងការអនុវត្តការងារបច្ចេកទេស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ទាំងក្នុងវិស័យ រដ្ឋ និងក្នុងវិស័យឯកជន ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវហានិភ័យ ដែលអាចកើតមានឡើងដោយសារ គ្រោះធម្មជាតិ ឬបម្រែបម្រួលអាកាសធាតុ ដូចបណ្ដាប្រទេសក្នុងតំបន់ ។
គួររម្លឹកថា៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ មានហេតុការណ៍គ្រោះរញ្ជួយដីដ៏ធំក្នុងកម្រិត៧,៧ រិចទ័រ ដោយបានវាយប្រហារនៅមីយ៉ាន់ម៉ា និងប្រទេសថៃ ឥទ្ធិពលនេះបានធ្វើឱ្យរង្គើដល់ប្រទេសវៀតណាម និង ប្រទេសកម្ពុជាផ្នែកខ្លះក្នុងកម្រិតតិចតួចដែរ ៕អត្ថបទ៖ មុត សុទ្ធ







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា