ព័ត៌មាន
ត្រៀមជួបជាមួយមហោស្រពដ៏អស្ចារ្យ ពីក្រុមយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជា
ក្រុមយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងកំពុងរៀបចំសម្តែងរឿង«ព្រះបាទជយវរ្ម័នទី ៧» ។ កំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៧ – ២៨ ខែសីហា ឆ្នាំ ២០២២ នៅឯសាលសន្និសីទចតុ
ក្រុមយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង កំពុងរៀបចំសម្តែង រឿង «ព្រះបាទជយវរ្ម័នទី ៧» ។ កំពូលព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៧ – ២៨ ខែសីហា ឆ្នាំ ២០២២ នៅឯសាលសន្និសីទចតុមុខ ។

នៅក្នុងនោះផងដែរក៏មានការសម្តែងរបាំ និងក្បាច់គុនដាវ គុនដំបងខ្មែរ និងមានការសម្តែងជាច្រើនទៀតពីក្រុមសិល្បៈរបាំដែលមានវត្តមានជាង២០០នាក់ ដែលដឹកនាំដោយអ្នកគ្រូ យុគ សុវណ្ឌី។


មហោស្រពនេះធ្វើឡើងក្នុងគោលបង្ហាញពីប្រវត្តិសាស្រ្តខ្មែរ និង ពីស្នាមព្រហស្តព្រះបាទជយវរ្ម័នទី ៧ ឲ្យកូនខ្មែរជំនាន់ក្រោយបានដឹងពីភាពអស្ចារ្យរបស់បុព្វបុរសខ្មែរជំនាន់មុន។ ព្រមទាំងផ្សព្វផ្សាយទៅកាន់សកលលោកទាំងមូលពីភាពអស្ចារ្យនៃបុព្វបុរសយើង។


ចំពោះការសម្តែងលើកនេះផងដែរក្រុមសិល្បៈករសិល្បៈការីបានធ្វើការហាត់សមយ៉ាងសស្រាក់សស្រាំ បើទោះបីជាគ្រប់គ្នាមានការងារមមាញឹកផ្ទាល់ខ្លួនយ៉ាងណាក្តី តែដោយចិត្ត និងបេះដូងស្រឡាញ់វប្បធម៍ទើបធ្វើឲ្យគ្រប់គ្នាតស៊ូពុះពារយ៉ាងខ្លាំងដើម្បីមហោស្របលើកនេះ។


មហោស្រពនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៧ – ២៨ ខែសីហា ឆ្នាំ ២០២២ នៅសាលសន្និសីទចតុមុខ ដែលនឹងមានសម្តែង២ពេលក្នុងមួយថ្ងៃគឺចាប់ពីម៉ោង ១៥:00នាទីរសៀល និង ម៉ោង ១៨:00 នាទី រសៀល។




សូមទស្សនិកជនអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករដើម្បីគាំទ្រដល់សិល្បៈបុរាណខ្មែរ៕
អត្ថបទដោយ៖ Momo
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧